ព័ត៌មាន
ការប្រកួតកង់ភ្នំជើងឯកជាតិជុំទី១ មានកីឡាករក្នុងស្រុក និងបរទេសអ្នកចូលរួមជិត ៣០០នាក់
ការប្រកួតកីឡាកង់ភ្នំជើងឯកជាតិ (Cambodia MTB Series) ជុំទី១ បានដំណើរការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំ នាទំនប់ក្រាំងអំពិល ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក យឿន ភិយុទ្ធ តំណាងអ្នករៀបចំការប្រកួត បានប្រាប់ឱ្យដឹងថារដូវកាលនេះធ្វើតែបីជុំទេ ហើយជុំដំបូងនេះធ្វើនៅខេត្តកំពង់ស្ពឺ ដោយមានកីឡាករ កីឡាការិនី ចូលរួម២៣៥នាក់ ហើយក្នុងនោះក៏មានកីឡាករបរទេសចូលរួមប្រកួតដែរ។ លោកបន្តថា ការរៀបចំនេះទទួលបានជោគជ័យមួយកម្រិត ទោះបីជាមិនមានដៃគូគាំទ្រក៏ដោយ។

សម្រាប់លទ្ធផលនៃការប្រកួត វិញ្ញាសាកម្រិត A លេខ១ បានទៅកីឡាករ សាង សីហា លេខ២ កីឡាករ ហួត ឡយរស្មី លេខ៣ កីឡាករ ដាវីដ ព័ររីយ៉េ។ កម្រិត C លេខ១ កីឡាករថៃ ភីរ៉ាផន ចារើនសុខ លេខ២ កីឡាករ មាស វីរៈយុទ្ធ និងលេខ៣ កីឡាករ ហម កក្កដា។ កម្រិតD លេខ១កីឡាករ លីយ ម៉េង លេខ២ កីឡាករ ណេ សាវណេត និងលេខ៣កីឡាករ ភី ស៊ីថុល។ វិញ្ញាសាកម្រិត E លេខ១ កីឡាករ ប៉្រៃវ៉ាន់ ភីរិនយ៉ានុនតាខនមកពីប្រទេសថៃ លេខ២កីឡាករ ស៊្រុន វណ្ណៈ និងលេខ៣ កីឡាករ ឆេង សម្បត្តិ។ កម្រិត F លេខ១ម្ចាស់ផ្ទះកម្ពុជា គឹម យូរ៉ា លេខ២ កីឡាករវៀតណាម ហូ ភឹកញ៉ា និងលេខ៣កីឡាករ ស៊ុន សុគន្ធ។ វិញ្ញាសាកម្រិត ម៉ាស្ទ័រ លេខ ព្យែរ អ៊ីវកាទ្រី លេខ២កីឡាករ ស៊ូរ៉ាចិត ស៊ីងជួយ និងលេខ៣កីឡាករ វ៉ាស្កូ រ៉ាមស្ពើហ្គឺរ។ វិញ្ញាសា វីអាយភី លេខ១កីឡាករ ធា សុភាន់ លេខ២កីឡាករ ជួន យ៉េន និងលេខ៣កីឡាករ សៀង ប៊ុណ្ណាត។ វិញ្ញាសានារីលេខ១ បានទៅកីឡាការិនីវៀតណាម តុន ហ័ងខាញ់ឡាន លេខ២កីឡាការិនី កម្ពុជា វុន ស្រីនីត និងលេខ៣កីឡាការិនី នុត ផល្លានេសា។ ចំនែកវិញ្ញាកុមារលេខ១ បានទៅសេង ហេង លេខ២ លឹម ឆាយគឹមខូយ និងលេខ៣ គង់ ដារ៉ា៕





អត្ថបទ៖ គង់ ហួន
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧