ព័ត៌មាន
វិហារអ៊ីស្លាមនៅខេត្តកណ្តាល និងកំពង់ស្ពឺនឹងធ្វើពិធីជួបជុំអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
នៅសល់ប្រមាណតែ១៨ ថ្ងៃទៀតប៉ុណ្ណោះថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូតេជោ នឹងឈានចូលមកដល់។ នៅក្នុងឱកាសថ្ងៃបើកការដ្ឋាននោះដែរ បណ្តាវិហាឥស្លាមទាំងអស់នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏ដូចបណ្តាវត្តអារ៉ាមនានាដែរ នឹងរៀបចំពិធីជួបជុំធំធ្វើការបួងសួងចាក់មេក្រូបន្លឺសំឡេងដើម្បីធ្វើការគាំទ្រអបអរសាទរ និងបួងសួងឲ្យការជីកព្រែកហ្វូណនតេជោដំណើរការលូន និងសម្រេចតាមផែនការគ្រោងទុក។

លោក ស៊ូ សេន គណៈមេគណអ៊ីស្លាមខេត្តកណ្តាល ឬហៅគណៈអ៊ីម៉ាំខេត្តកណ្តាល និងតំណាងមេគណៈអ៊ីស្លាមមកពីខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែកក្កដានេះថា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បណ្តាសាសនិកអ៊ីស្លាមនឹងធ្វើការជួបជុំគ្នាតាមបណ្តាព្រះវិហារអ៊ីស្លាមទាំង២១ទីតាំងនៅទូទាំងខេត្តកណ្តាល និងព្រះវិហារអ៊ីស្លាមចំនួន២ទីតាំងនៅខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរការបើកការដ្ឋានជាផ្លូវការការជីកព្រែកហ្វូណនតេជោ និងបួងសួងសុំសេចក្តីសុខចម្រើន។

សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោងព្រែកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនារៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយបន្លឺជាសំឡេងឲ្យបានកងរំពងនៅក្នុងតាមទីវត្តអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០៩នាទីព្រឹក៕


អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧