ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ថ្លែងការណ៍ក្នុងវេទិកានយោបាយកម្រិតខ្ពស់ស្តីពី ការអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួង អញ្ជើញចូលរួម វេទិកា នយោបាយកម្រិតខ្ពស់ ស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

សូមជម្រាបថា ក្នុងអំឡុង វេទិកា ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រោមប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ ក្នុងគ្រាមានវិបត្តិ ដោយផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព មានភាពធន់ និងនវានុវត្តន៍ និង បានធ្វើ សេចក្តីថ្លែងការណ៍ស្ដីពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ (SDG 6) នៅក្នុងព្រឹត្តិការណ៍ពិសេសកម្មវិធីសកម្មភាពទឹក។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបប្រាប់ដល់អង្គវេទិកាថា ប្រទេសកម្ពុជា បាន ប្តេជ្ញាចូល រួមចំណែកនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុង ការផ្លាស់ប្តូរទៅ ប្រើ ប្រាស់ ថាមពលកកើតឡើងវិញ បង្កើនភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការគ្រប់គ្រងដីនិងទឹកប្រកបដោយនិរន្តរភាព ព្រមទាំងបានអំពាវនាវឱ្យមានការពង្រឹងសាមគ្គីភាពជាសាកល ដើម្បីដោះស្រាយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព។
សូមបញ្ជាក់ថា វេទិកា នយោបាយកម្រិតខ្ពស់ ស្តីពី ការអភិវឌ្ឍ ប្រកប ដោយចីរភាព ឆ្នាំ ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី ១៥-១៨ ខែ កក្កដា ឆ្នាំ ២០២៤ ដោយមានសមាជិកចូលរួមប្រមាណ ១៦៩ប្រទេសមកពីគ្រប់តំបន់។ ដោយឡែកប្រទេសកម្ពុជាសាធារណរដ្ឋឆេក និងហ្ស៊កដានី ត្រូវបាន អង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសដែលអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និង អនាម័យ បានល្អប្រសើរ និងបានអញ្ជើញតំណាងពី ប្រទេសទាំង៣ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ទៅដល់បណ្តាប្រទេសផ្សេងទៀតដែលកំពុងជួបបញ្ហា៕





អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧