ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តព្រឹក្សាខេត្តតាកែវ
តាកែវ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកយាយ លោកតា ដែលបានចូលរួមទាំងអស់។ ក្នុងនេះដែរលោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលើកវិញ និងមានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកម្ពុជា និងបានបន្តដឹកនាំដ៏គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដោយបច្ចុប្បន្នព្រះពុទ្ធសាសនា ត្រូវបានចូលទៅក្នុងកម្មវិធីសិក្សាដល់ សិស្ស និស្សិត ដើម្បីបញ្រ្ចាបការយល់ដឹងដល់យុវជន យល់ដឹងឲ្យកាន់តែច្បាស់ នូវវិភាគទានស្មារតី បណ្តុះនូវ គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័នមួយប្រកបដោយគុណភាព។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត សូមស្នើរដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយក ធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកភាសាជាតិ និងពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដល់ សិស្ស និស្សិត និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា ក្នុងអាណត្តិទី៧នេះ ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ខណៈនេះដែរឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារ កុដិ ស្រះទឹក ផ្លូវបេតុងជុំវិញ បរិវេណវត្ត ដែលសមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្តព្រឹក្សានេះ គឺជាការផ្តួចផ្តើម របស់សម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងការចូលរួមសាមគ្គី ដោយសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស។

សូមបញ្ជាក់ថានាឱកាសដ៏មហានក្ខត្តឫក្សនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ៕





















អត្ថបទៈ សំ ងីម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧