ព័ត៌មាន
គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានចាប់ផ្តើមអនុវត្តយុទ្ធនាការ « ចាស់អ្នក ថ្មីខ្ញុំ » ដើម្បីអាចឱ្យពលរដ្ឋចូលរួមបរិច្ចាគសម្ភារៈ
ភ្នំពេញ ៖ គណៈកម្មការ គ្រប់គ្រង ផ្សារ អូរឫស្សី បានចាប់ផ្តើមអនុវត្តយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ”ដើម្បីទទួលយករបស់របរ មានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋអាជីវក លក់ដូរ សិស្សនិស្សិតទូទៅ ឈប់ប្រើប្រាស់តែនៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ប្រធានគណះកម្មការផ្សារអូរឬស្សី និងមន្រ្តីបាននាំយកសៀវភៅ ប៊ិក សម្លៀកបំពាក់ របស់របរសម្ភារៈ ប្រើប្រាស់ផ្សេងៗ មួយចំនួនចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី សូមជម្រាបជូនបងប្អូនអាជីវករ និង សាធារណជនទាំងអស់មេត្តា ជ្រាបថាគណៈកម្មការ គ្រប់គ្រងផ្សារបានរៀបចំធុង «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា។ ចំពោះបងប្អូនអាជីវករ និង សាធារណជនទាំងអស់ ដែលមានបំណងចូលរួមបរិច្ចាគ ដូចជាសៀវភៅ ប៊ិក សម្លៀកបំពាក់ របស់របរសម្ភារៈ ប្រើប្រាស់ផ្សេងៗ សូមបងប្អូនចូលរួមបរិច្ចាគបានតាមរយៈ ធុង «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា។

ទីតាំងធុងបរិច្ចាគ ស្ថិតនៅមុខទីស្នាក់ការ គណៈកម្មការ គ្រប់គ្រងផ្សារផ្លូវលេខ ១១១ សង្កាត់ អូរឫស្សី ទី១ ខណ្ឌ ៧មករា ររាជធានីភ្នំពេញ។
យុទ្ធនាការនេះ គឺជាអនុវត្តតាមគំនិតផ្ដួចផ្ដើម និងដឹកនាំប្រកបដោយកិត្តិបណ្ឌិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧