ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាក្របី និងប្រាសាទតាមាន់
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៦កក្កដាឆ្នាំ២០២៤ ម្សិលមិញនេះ បានចុះសួរសុខទុក្ខបងប្អូនកងកម្លាំង តាមខ្សែបន្ទាត់ព្រំដែននៃចំណុចប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ច្រកជប់គគី ដែលកំពុងឈរជើងប្រចាំការ ការពារបូរណភាពទឹកដី នៃខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម មាន ចាន់យ៉ាដា បានផ្តាំផ្ញើការសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង និយាយដោយឡែកកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងក្រុមគ្រួសារផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺជាកេរ្តិ៍ដំណែលរបស់ដូនតាយើងបានបន្សល់ទុកសម្រាប់កូន ចៅជំនាន់ក្រោយ នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ពោពេញដោយបារមីតេជៈពូកែខ្លាំងខ្លា ដូច្នេះសូមកម្លាំងដែលឈរជើងតាមតំបន់ទាំងនោះ ត្រូវមានជំនឿ និងធ្វើការកោរពបូជាឲ្យបានល្អប្រសើរ ដើម្បីទទួលបានសេចក្តីសុខគ្រប់ៗគ្នា។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ និងគោរពអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានសូមមកទស្សនាប្រាសាទដែលជាកេរ្តិ៍តំណែលដូនតាយើង ដែលបានបន្សល់ទុក ឲ្យបានច្រើនកុះករ។ ឯកឧត្តមគ្រោងនឹងរៀបចំឲ្យមានអ្នកមគ្គុទ្ទេសក៍ផងដែរ ដើម្បីរង់ចាំជូនដល់បងប្អូនចូលរួមទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យឯកឧត្តមមាន ចាន់យ៉ាដា បានថ្លែងនូវការគោរពដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងលើកទឹកចិត្តជូនចំពោះកងកម្លាំងគ្រប់ពេលវេលា ក្នុងការការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនផងដែរ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧