ព័ត៌មាន
មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់
ភ្នំពេញ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើតេស្តរកសារធាតុញៀនជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារក្នុងមនី្ទរវប្បធម៌ខេត្ត នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

ការធ្វើតេស្តរកសារធាតុញៀនជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានេះ ក្រោមវត្តមានលោក នៅ ចាន់គង់ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងមានការចូលរួមពីលោកវរសេនីយ៍ឯក ស៊ុន ចលនា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមន្រ្តីជំនាញ មកពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសធ្វើតេស្តរកសារធាតុញៀន លោក នៅ ចាន់គង់ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការធ្វើតេស្តរកសារធាតុញៀន របស់ថ្នាក់ដឹកនាំ មន្រី្តរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដើម្បីអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងគោលបំណងលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ បទបញ្ជាលេខ០១ បប គឺជាការអនុវត្តគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកបដោយភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ ដែលបទបញ្ហានេះ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ និងមហាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារក្នុងមនី្ទរវប្បធម៌ខេត្ត ចំនួន 22នាក់ ស្រី08នាក់, មន្រ្តីជាប់កិច្ចសន្យា ចំនួន 65នាក់ ស្រី 12នាក់ សរុបចំនួន 87នាក់ បានមកចូលរួមធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមិនបានរកឃើញសារធាតុញៀនឡើយ៕






អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧