ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្ញើសារជូនពរក្រុមរុករកឧទ្ធម្ភាគចក្រដែលបាត់នៅខេត្តពោធិ៍សាត់ឲ្យទទួលបានជោគជ័យឆាប់ៗ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារជូនពរដល់កងកម្លាំងយោធិនដែលកំពុងធ្វើការរុករក នូវឧទ្ធម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញនាពេលកន្លងទៅថ្មីៗឲ្យទទួលបានជោគជ័យនាពេលឆាប់ដ៏ខ្លីខាងមុខនេះ ខណៈក្រុមប្រតិបត្តិការរុករកបានឈានដល់ថ្ងៃទី៦ហើយនៅតែពុំទាន់មានតម្រុញណាមួយជាក់លាក់នោះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេល៥ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ»។
ឯកឧត្តមបានបន្ថែមទៀតថា«ខ្ញុំសូមយកឱកាសនេះ ចូលរួមជាមួយប្រជាជនកម្ពុជា ផ្ញើសារសាកសួរសុខទុក្ខជូនដល់កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ និងអ្នកដែលពាក់ព័ន្ធទំាងអស់ ដែលកំពុងប្រឹងប្រែងបំពេញបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ហើយសូមចូលរួមជាមួយគ្នា ក្នុងស្មារតីនៃប្រតិបត្តិការរុករកពីចម្ងាយ»។

តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមលើកទឹកចិត្ត និង សូមផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុ និងស្ថានភាពភូមិសាស្ត្រនៅតំបន់នោះ កំពុងមានការលំបាក និងស្មុគស្មាញ និងសូមជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញរវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើតាមការអះអាងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការធ្លាក់នេះគឺកើតចេញពីអាកាសធាតុមិនអំណោយផល។
រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកពុំទាន់ឃើញពន្លឺណាមួយកំណត់គោលដៅរកឃើញកន្លែងឧបទ្វវហេតុនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិករ បានកំពុងរករក យ៉ាងស្វិតស្វាញ បើទោះបីជាអាកាសធាតុអាប់អួរយ៉ាងណាក៏ដោយនោះ៕






អត្ថបទ: បាន ចក់
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦