ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលបញ្ញាស្មារតី ហើយជាថ្នាលមួយបណ្តុះនូវបញ្ញវន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។
-សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា សង្រ្គាមមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបែកបាក់កូនចៅ ប្តី ប្រពន្ធ ឱពុកម្តាយប៉ុណ្ណោះទេ សូម្បីតែរូបចំឡាក់ខ្មែរក៏ត្រូវបានបែកបាក់ផងដែរ ទោះយ៉ាងណាពេលនេះប្រទេសមានសុខសន្តិភាពព្រលឹងដូនតាយើងដែលបានធ្វើចេញពីថ្ម ក៏បានកំពុងមកវិលត្រឡប់មកវិញជាបន្តបន្ទាប់។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រហូតដល់ពេលនេះកម្ពុជាបានរំដោះគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គាមបានចំនួនជាងបីពាន់គីឡូម៉ែត្រការ៉េ ខណៈនៅសល់ជាងមួយពាន់គីឡូម៉ែត្រការ៉េទៀតកម្លាំងជំនាញកំពុងបន្តរំដោះបន្ថែមទៀត ដើម្បីសុវត្ថិភាព របស់ប្រជាជនខ្មែរទាំងមូល។
-សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកជាថ្មីម្តងទៀតថា «កត្តាសន្តិភាព»នៅតែសំខាន់សម្រាប់កម្ពុជា និងមនុស្សជាតិទាំងមូលនៅលើពិភពលោក។ សុខសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីបានអះអាងថា វិស័យទេសចរណ៍ដូចគ្នាទៅនឹងវិស័យកសិកម្មយ៉ាងដូច្នេះដែរពោលគឺមានរដូវរបស់វា។ ការលើកឡើងរបស់សម្តេចធិបតី នេះគឺឆ្លើយតបទៅនឹងការរិះគន់នានាចំពោះភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាប។
-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បី រួមគ្នាថែទាំ និងអភិរក្សសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុកឲ្យ ដើម្បីជាការទាក់ទាញឲ្យកាន់ តែសម្បូរបែបបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំទី១ នៃការកាន់តំណែងរបស់សម្ដេចជានាយករដ្ឋមន្រ្ដីនេះ សម្ដេចយកចិត្តទុកដាក់ខ្លាំងលើការរៀបចំរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទី២ ទៅសម្ដេចនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះគឺនឹងមិនប្រាប់ឱ្យដឹងមុនឡើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាដែលបានកើតឡើងក្នុងពេលសម្ដេចកំពុងដឹកនាំនេះគឺជាវិញ្ញាសាដែលត្រូវដោះស្រាយដើម្បីឱ្យបានប្រសើរជាងមុន។
សូមបញ្ជាក់វត្តបូព៌ស្ថិតតាមដងស្ទឹងសៀមរាបត្រើយខាងកើត ក្នុងវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងទីធ្លាវត្តមានព្រះវិហារចាស់ ដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ ដ៏ល្អវិចិត្រនៅលើផ្ទៃជញ្ជាំងខាងក្នុង ហើយនៅលើបង្អួចខាងក្រៅ មានចម្លាក់លានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ដ៏រស់រវើកដូចគ្នា។ ភស្តុតាងពីការវិភាគរូបថតពីលើអាកាសបានបង្ហាញថា ទីតាំងវត្តនេះស្ថិតនៅទីតាំងចាស់ ដែលអាចមានការប្រើប្រាស់តាំងពីសម័យ បុរាណ។












-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង