ព័ត៌មាន
កម្មវិធី១,៥លាន៖ សិក្ខាកាមសប្បាយចិត្តដែលមានម៉ោងរៀនបត់បែនគ្រប់ពេល “រៀនពេលណាក៏បាន”
សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។
សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឺជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។

លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១ គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀតពេលមករៀនបានទៀត»។

ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល ហើយមានជំនាញថែមទៀតផង។
កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។

បន្ថែមពីលើនេះសិក្ខាកាមដែលរៀនវេនយប់ បានអំពាវនាវដល់យុវជនដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសអ្នកដែលជាប់រវល់ធ្វើការ ប្រកបរបររកស៊ី អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះបានដោយសារវគ្គនេះមានម៉ោងរៀនសម្បូរបែប និងបត់បែនបានគ្រប់ពេល
សូមបញ្ជាក់ថា វេននៅក្នុងវគ្គបណ្តុះបណ្តាល១,៥លាននាក់ មាន៧វេន រួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែក ជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍ អាទិត្យនិង វេនតែថ្ងៃអាទិត្យតែមួយ៕


អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦