ព័ត៌មាន
ខេត្តពោធិ៍សាត់ ប្រារព្ធពិធី “រុក្ខទិវា “ នៅស្រុកភ្នំក្រវាញ ដាំកូនឈើចម្រុះ ២៦០០ដើម
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធី “រុក្ខទិវា “ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ស្ថិតភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយកូនឈើចម្រុះចំនួន ២៦០០ដើម ដូចជា ធ្នង់ ក្រញូង គគីរ បេង អាកាស្យា អង្កាញ់ ស្តៅ ច្រេស និង កូនឈើហូបផ្លែ ត្រូវបានដាំលើផ្ទៃដីទំហំ១,៥០ហិកតា និងចែកជូនដល់ប្រជាពលរដ្ឋ។ ដោយឡែកក្នុងឆ្នាំ២០២៤ នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រមនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន ធ្វើការដាំកូនឈើចម្រុះសរុបប្រមាណ ១៦៥០០ដើម លើផ្ទៃដី១០ហិកតាផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានជំរុញ និងបំផុសស្មារតីដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមដាំស្តារ និងដាំឈើឡើងវិញ ធ្វើអោយប្រសើរឡើង នូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន ដើម្បីធានាបាននូវការរក្សានិយ័តប្រភពទឹក និងចូលរួមកាត់បន្ថយការឡើងកំដៅនៃភពផែនដី ឬឱនភាពដី និងការប្រែប្រួលអាកាសធាតុក្នុងខេត្តពោធិ៍សាត់យើងផងដែរ ។

សូមជម្រាបជូនដែរថា សម្រាប់ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានរួមគ្នាបណ្តុះកូនឈើបានចំនួនប្រមាណ ១៥០០០កូន និងបានចែកចាយកូនឈើ ចំនួន១០០០០ដើម ដល់ប្រជាពលរដ្ឋ វត្តអារាម សាលារៀន និងដាំតាមសាធារណៈនានាផងដែរ។ ក្រៅពីចម្ការឈើ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ក៏បានចងក្រងបង្កើតសហគមន៍ព្រៃឈើចំនួន៩៤កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃចំនួន ១៨.៨៩១ហិកតា ស្ថិតក្នុងភូមិចំនួន ៩៥ ឃុំ២២ ស្រុក/ក្រុងចំនួន៦ ដែលមានសមាជិកសរុបចំនួន១៦.១៩៤គ្រួសារ ក្នុងគោលបំណងលើកទឹកចិត្ត និងការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារដីព្រៃ ព្រៃសហគមន៍ ដោយបានដំណើរការអភិវឌ្ឍន៍សកម្មភាពរៀបចំផែនការគ្រប់គ្រង ការងារល្បាត ការដំាំដំណាំ កសិរុក្ខកម្ម ជីកប្រឡាយតាមក្រវាត់ព្រំប្រទល់ដីព្រៃសហគមន៍ បានចុះសិក្សាស្រាវជ្រាវស្វែងរកទីតាំងដាំឈើនឹងកំណត់សក្តានុពលក្នុងសហគមន៍ព្រៃឈើ និងការដាំដុះឈើឡើងវិញ ព្រមទាំងកំពុងដំណើរការចុះបញ្ជីដីព្រៃសហគមន៍បាន ចំនួន៣១សហគមន៍ព្រៃឈើ គ្របដណ្តប់លើផ្ទៃដី ២.២៣៣ហិកតា និងបាននឹងកំពុងបំពេញឯកសារពាក់ព័ន្ធការចុះបញ្ជីដីព្រៃសហគមន៍ចំនួន១៣កន្លែងថែមទៀត ។

“ រុក្ខទិវា “ គឺជាពិធីបុណ្យដាំដើមឈើ ដែលបានបង្កើតឡើងដោយ ព្រះវររាជបីតា ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៥២ ដែលប្រារព្វនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទួលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាត្វកិច្ចចាំបាច់ពលរដ្ឋគ្រប់ៗរូប ហើយករណីកិច្ចនេះ គឺតកូន តចៅនិងដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានប្រតីភាពជាវិជ្ជមាន ចំពោះភពផែនដី និងមនុស្សជាតិ ៕








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧