ព័ត៌មាន
សម្ដេចធិបតី៖ សារមន្ទីរព្រះព្រហ្មរតនមុនី ពិន សែម មានទិសដៅពីរគឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរ
ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការកសាងសារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានទិសដៅពីរ គឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយប្រមានជាង ១ លានដុល្លារ ដោយប្រើប្រាស់រយៈពេល២៤ខែ ហើយក្រោយសាងសង់រួចសារមន្ទីរនេះនឹងទាក់ទាញទេសចរ ក្នុងខេត្តសៀមរាបបន្ថែមទៀត។
សម្ដេចធិបតីលើកឡើងថា សម្បត្តិវប្បធម៌ខ្មែរបានបាត់បង់ដោយសារសង្គ្រាម និងជំនួញវត្ថុបុរាណកាលពីអតីតកាល ប៉ុន្ដែបច្ចុប្បន្នប្រាង្គប្រាសាទខ្មែរលែងខ្ទេចខ្ទាំដោយសារសង្រ្គាមទៀតហើយ ផ្ទុយទៅវិញ គឺមានតែការជួសជុលកែលម្អឡើងវិញ ក្នុងនោះមានការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឲ្យបរទេសជួយថែរក្សាការងារសម្បត្តិវប្បធម៌ជាតិខ្មែរផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាប្រមូលបានវត្ថុបុរាណ និងរូបសំណាក ពីបរទេសចំនួន ១០៩៨ ដុំត្រឡប់មកវិញ។ ដូច្នេះក្នុងឱកាសនេះសម្ដេចធិបតី បានថ្លែងអំណរគុណបណ្ដាប្រទេសនានា ដែលប្រគល់រូបសំណាកមកកម្ពុជាវិញ ដើម្បីផ្គុំចូលកន្លែងដើម។
សូមជម្រាបថា តាមរយៈប្រជាពលរដ្ឋប្រគេន កាលពីពេលកន្លងមក សម្តេចព្រះព្រហ្មរតនមន្នី ពិន សែមបានប្រមូលវត្ថុបុរាណពីគ្រប់ទីកន្លែងដើម្បីថែរក្សាទុក។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ ២៥៧៥ វត្ថុ មានអាយុកាលតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានរក្សាទុកនៅវត្តរាជបូព៌ ខេត្តសៀមរាប។ សម្តេចពិនសែម សព្វហទ័យប្រគល់វត្ថុទាំងនោះជូនទៅក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិរបស់ជាតិ ដោយព្រះអង្គមានបំណងសុំត្រឹមសាងសាង់សារមន្ទីមួយ នៅក្នុងវត្តរាជបូព៌ ដើម្បីតាំងបង្ហាញ វត្ថុសិល្បៈ ជូនសាធារណៈជនចូលទស្សនា និង ស្វែងយល់។ សម្រាប់គម្រោងសាងសង់សារមន្ទីនេះ គ្រោងចំណាយថវិកា ១,០៣៩,៦៦០,៧៩ ដុល្លាអាមេរិក រយៈពេលសាងសង់ ២៤ ខែ ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង ២៦.៦ម៉ែត្រ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧