ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញទេសចរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យកែសម្រួលនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរអន្តរជាតិ ចូលមកលេងប្រទេសកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អគ្គអន្តោ ប្រវេសន៍ជួយសម្របសម្រួលក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅតាមព្រលានយន្តហោះ និងការបំពេញឯកសារចេញចូលផ្សេងៗតាមប្រព័ន្ធអនឡាញ ។
សម្ដេចធិបតី ក៏បានឱ្យអគ្គអន្តោប្រវេសន៍ធ្វើនិរាករណ៍ចោលអនុក្រឹត្យមួយចំនួន ដែលមិនឆ្លើយ តបក្នុងរយៈពេល៣០ឆ្នាំមកហើយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលមកទស្សនា និងស្នាក់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងចរចាបើកច្រកហោះ ហើរបន្ថែមទៀត ជាមួយប្រទេសឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងប្រទេសកូរ៉េ ដោយធ្វើការហោះហើរមក ភ្នំពេញ និងខេត្តសៀមរាប ។ រាជរដ្ឋាភិបាល បានគិតគូរទម្លាក់តម្លៃនៃការដឹកជញ្ជូនយន្តហោះណាដឹក បាន៨០ភាគរយ និងតម្លៃចុះចតថោក ហើយរដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បីទាក់ទាញទេសចរ មកទស្សនាកម្ពុជាឱ្យបានច្រើន ៕
អត្ថបទ៖ នីតា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧