ព័ត៌មាន
ជំនន់ទឹកភ្លៀងដំបូងធ្វើឲ្យស្រុក-ក្រុងចំនួន៣ នៅខេត្តកំពង់ធំរងផលប៉ះពាល់
កំពង់ធំ៖ ជំនន់ទឹកភ្លៀងដំបូង ធ្វើឲ្យផ្នែកខ្លះនៃស្រុកចំនួន២ និងក្រុងស្ទឹងសែន រងផលប៉ះពាល់ដំណាំស្រូវប្រមាណជាង ៣០០ ហិកតា និងខូចខាតជិត ១០០ហិកតា។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញចុះ ពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងការជន់លិចដោយជំនន់ ទឹកភ្លៀងនៅស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយបញ្ជាក់ថា ជំនន់ទំនន់ទឹកភ្លៀងដំបូងនេះ បានធ្វើឲ្យរងផល ប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន លើស្រុក ក្រុង ចំនួន ៣ គឺស្រុកកំពង់ស្វាយ ចំនួនបីឃុំ គឺឃុំក្តីដូង ឃុំកំពង់គោ និងឃុំព្រៃគុយ, ស្រុកប្រាទសំបូរ ចំនួន១ឃុំ (ឃុំឈូក), និងក្រុងស្ទឹងសែន នៅសង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ ដែលរងផលប៉ះពាល់ស្រូវស្រាល (ស្រូវប្រាំង) សរុប ៣៣៦ ហិកតា និងខូចខាតប្រមាណ៨៨ហិកតា ស្មើរ៥៦គ្រួសារ។ ទន្ទឹមនោះក៏នៅមានផ្ទៃដីប្រឈមសរុប៧៨៨ ហិកតា បន្ថែមទៀត ដែលអាចនឹងរងផលប៉ះពាល់ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ លោកបន្ថែមថា ផ្ទៃដីដែលខូចខាតភាគច្រើន ជាដំណាំស្រូវ ជិតប្រមូល។

ក្នុងឱកានោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើន ការយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងណែនាំឱ្យអាជ្ញាធរបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ត្រៀមលក្ខណៈគ្រប់ផ្នែកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលគ្រោះមហនត្តរាយ ណាមួយកើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ផ្នែកសុខាភិបាលក៏ត្រូវត្រៀមខ្លួន ត្រៀមថ្នាំសង្កូវ ដើម្បីចុះដល់ទីទួលសុវត្ថិភាព ក្នុងរណីដែលមានមូលដ្ឋានស្រុកណាមួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ទៅកាន់ទីទួល។ ចំពោះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយ តម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំ ស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ នៅពេលទឹកស្រក៕









អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦