ព័ត៌មាន
រដ្ឋលេខាធិការក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដែលដឹកនាំដោយ ឯកឧត្តម Iwaki Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងជាប្រធានសមាគម, នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwaki Mitsuhide ប្រធានសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការព្យាបាលជំងឺទឹកនោមផ្អែម ការថែទាំមនុស្សចាស់ និងបង្កើនកិច្ចសហការក្នុងវិស័យសុខាភិបាលរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តម Iwaki Mitsuhide បានជម្រាបជូនអង្គប្រជុំថា សមាគមនេះបង្កើតឡើងដើម្បីពង្រីកការយល់ដឹងអំពីប្រទេសកម្ពុជា ជម្រុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងខេត្តហ្វូគូស៊ីម៉ា ជាមួយព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Iwaki Mitsuhide បានបន្ថែមទៀតថា ឯកឧត្តម និងក្រុមការងារមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីវិស័យសុខាភិបាលកម្ពុជា ជាពិសេសការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ក៏ដូចជាការលើកកម្ពស់វិស័យសុខាភិបាលរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។

ក្នុងនាម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ សមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ជាពិសេស ឯកឧត្តម Iwaki Mitsuhide ប្រធានសមាគម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅចូលរួមជាមួយកម្ពុជាក្នុងកិច្ចសហការលើវិស័យសុខាភិបាល អំពីការផ្លាស់ប្តូរបទពិសោធន៍ការព្យាបាលជំងឺទឹកនោមផ្អែម និងការថែទាំមនុស្សចាស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីចំនុចអាទិភាព និងផែនការយុទ្ធសាស្ត្ររបស់វិស័យសុខាភិបាល។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យបានស្នើសុំភាគីជប៉ុនបញ្ជូនអ្នកជំនាញការជប៉ុនមកចូលរួមរៀបចំ ជាមួយអ្នកជំនាញកម្ពុជាបង្កើតបន្ថែមអំពីសម្ភារៈអប់រំលើការបង្ការជំងឺទឹកនោមផ្អែម ការថែទាំព្យាបាល ក៏ដូចជាការចែករំលែកស្វែងយល់អំពីគោលនយោបាយសេវាថែទាំមនុស្សចាស់ ព្រមទាំងពិចារណារកលទ្ធភាពផ្តល់អាហារូបករណ៍ដល់មន្រ្តីសុខាភិបាលបានរៀនសូត្របន្ថែម។ ឯកឧត្តមបានបញ្ជាក់ពីគោលជំហរគាំទ្រសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពប្រជាជនកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



អត្ថបទ: រដ្ឋា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧