ព័ត៌មាន
រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំប្រគំតន្ត្រីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ រដ្ឋបាលខេត្តកណ្តាលគ្រោងនឹងរៀបចំការប្រគំតន្ត្រីធំ អបអរសាទរការបើកការដ្ឋានផ្លូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកណ្ដាល បានរៀបចំដាក់តាំងបង្ហាញផ្ទាំងប៉ាណូ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួនផងដែរ។

លោក ជៀម ខូយ ប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៩ ខែកក្កដានេះថា មកដល់ពេលនេះ ក្រុមការងារសង្កាត់តាខ្មៅ បានទទួលការណែនាំរួចហើយ ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ឲ្យរៀបចំសម្អាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់ បញ្ចៀស ការលក់ដូរ នៅបរិវេណច្រមុះជ្រូកសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីយកទីតាំងនោះរៀបចំពិធីជួបជុំ និងការប្រគំតន្ត្រីធំមួយ ដើម្បីអបអរសាទរការបើកការដ្ឋានការព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
លោកបន្តថា នៅក្នុងពិធីប្រគំតន្ត្រីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នេះនឹងមានមន្ត្រីគ្រប់ជាន់ខ្ពស់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០០នាក់។ លោកបន្ថែមថា ដើម្បីចូលរួមអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រ បើកការដ្ឋានផ្លូវការព្រែកជីកហ្វូណនតេជោនេះដែរ រដ្ឋបាលសាលាសង្កាត់ បានចុះណែនាំពលរដ្ឋតាមខ្នងផ្ទះ តាមផ្សារ សាលារៀន វត្តអារាម និងមូលដ្ឋានអាជីវកម្មនានាឱ្យរៀបចំពិធីទូងស្គរ វាយជួង រគាំង ត្រដោក និងធុងជាដើម ដើម្បីបន្លឺជាសំឡេងអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង៩ និង៩នាទីព្រឹកថ្ងៃទី៥ ខែសីហានេះផងដែរ៕


អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦