ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយ និងសំណូមពររបស់ពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ខែកក្កដានេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្ទីរជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ ពន្លឿនការដោះស្រាយបញ្ហានានា ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ថ្លែងបែបនេះ ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្រ្តីមកពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប ១២០០នាក់ ស្ថិតក្នុងបរិវេណវត្តប្រាសាទរាជាសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងវេទិការនោះដែរឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា រាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ និងទុក្ខកង្វល់ផ្សេងៗកន្លងមក ដែលពុំទាន់មានដំណោះស្រាយត្រូវលើកយកនូវបញ្ហា និងសំណូមពរទាំងអស់នោះ មកធ្វើការដោះស្រាយដើម្បីក្រុមការងារមន្ត្រីជំនាញធ្វើការបកស្រាយជូនបងប្អូនប្រកបដោយភាពច្បាស់លាស់ និងទទួលបានភាពយុត្តិធម៌ផងដែរ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបន្ថែមទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ក៏មិនខុសពីរាជរដ្ឋាភិបាលអាណត្តិមុននោះដែរ។រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

ទន្ទឹមគ្នានោះដែរឯកឧត្តមអភិបាលខេត្តឧត្តមានជ័យ ក៏បានទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលជាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដោះស្រាយ និងឆ្លើយតបឲ្យបានភ្លាមៗ ដូចជា៖ បញ្ហាដីធ្លី ,ធ្វើប្លង់ដី ,ធ្វើអត្តសញ្ញាណបណ្ណ ,កែតម្រូវឈ្មោះ ,ធ្វើអត្រានុកូលដ្ឋាន និងបញ្ហាប្រព័ន្ធផ្លូវ ប្រព័ន្ធលូចល័តទឹកក្នុងមូលដ្ឋាន។
ចុងបញ្ចប់ ឯកឧត្តម មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយចប្រឈមនានា ជូនដល់ប្រជាពលរដ្ឋគឺជាកាតព្វកិច្ចមួយដ៏សំខាន់ ក្នុងនាមអាជ្ញាធរ និងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់ និងទទួលបានភាពកក់ក្តៅផងដែរ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧