ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនទៀនវស្សាវត្តមុនីសុវណ្ណ
ភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អមដោយជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រេង ព្រមទាំងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៤ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ នៅលើមហាកុដិ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៍រុងរឿងនៃយើង និងបានធ្វើបទនមសិកា ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គុំព្រះសង្ឃជាសាវ័គ និងសមាទានសីល ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារព្រមទាំងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទទាំងអស់បានវេរទៀនវស្សា ប្រេង គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងគ្រឿងបរិក្ខា ប្រគេនសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តមុនីសុវណ្ណ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត ជាមួយនិងបច្ចេយ ចំនួន៤០លានរៀល ប្រគេនសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ តម្កល់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា និងបានបវរណាប្រគេនសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សាដក១ និងបច្ច័យ២លានរៀល ព្រះសង្ឃគង់អមចំនួន៨អង្គ ក្នុងមួយអង្គ សាដក១ និងបច្ច័យ១លានរៀល និងព្រះសង្ឃចំនួន២៧៣អង្គ ផ្សេងទៀត ដែលគង់ចំាព្រះវស្សា ក្នុងទីអារាមនេះដែរ ដោយក្នុង១អង្គៗបច្ច័យ១០ម៉ឺនរៀល។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លា នៃការប្រគេនទៀនព្រះវស្សានាថ្ងៃនេះ សម្តេចព្រះពោធិវង្សកិត្តិ បណ្ឌិត អំ លឹមហេង និងព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងវត្តមុនីសុវណ្ណ សូមឧទ្ទិសជូនវិញ្ញាណក្ខ័ន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតា មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ។

បន្ទាប់ពីសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង និងព្រះថេរានុថេររះគ្រប់ព្រះអង្គ សូត្រពហុទេវាទទួលយកនូវទៀនវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជះនិងបច្ច័យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តម លោកជំទាវ អមដំណើរទាំងអស់ បានអញ្ជើញអុចទៀនវស្សានៅក្នុងព្រះវិហ៊ា ជាកិច្ចចាប់ផ្តើមរដូវកាលចូលព្រះវស្សារយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាឍនេះតទៅ។
សូមបញ្ជាក់ថា ជាមួយនឹងការ ប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ក្នុងរដូវការចូល ព្រះវស្សានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារបានធ្វើទានចំពោះ តាជី យាយជី ដែលរស់នៅរក្សាសីលក្នុង វត្តមុនីសុវណ្ណនេះដែរ ដោយក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា៥ម៉ឺនរៀល៕






















អត្ថបទ៖ សំ ងីម
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ