ព័ត៌មាន
ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៤០ ប្រកាសផ្តល់ឱកាសការងារជាង ១៥០០ មុខតំណែង
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC និងសមាគមធុរកិច្ចជប៉ុន JBAC អំពាវនាវ សិស្សនិស្សិត និងយុវជន ដែលកំពុងស្វែងរកការងារ និងមានបំណងផ្លាស់ប្តូរអាជីពការងារនានា សូមរៀបចំឯកសារប្រវត្តិរូបសង្ខេបខ្លួន និងអញ្ជើញចូលរួមកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីងាយទទួលឱកាសសំភាសន៍ និងការទទួលបានឱកាសការងារធ្វើ។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា ជប៉ុន CJCC ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដានេះថា នៅថ្ងៃទី២៨ ខែកក្កដាឆ្នំា២០២៤នេះ នៅមជ្ឈមណ្ឌល CJCC នៃកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំពិព័រណ៌ការងារដែលមានរយៈពេល១ថ្ងៃ ដែលមានក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ចូលរួម ផ្តល់ឱកាសការងារប្រមាណ១៥០០មុខតំណែង ជាពិសេស មុខតំណែងផ្នែកវិស្វកម្ម ចំណីអាហារ ធនាគារ ទីផ្សារ និងមុខតំណែងផ្នែកបច្ចេកទេស IT ជាដើម។

នៅក្នុងដំណើការប្រកាសជ្រើសរើសយុវជនចូលបម្រើការងារប្រមាណជាង១៥០០កន្លែងនោះ លោកបណ្ឌិត ឃឹម លាង បានជំរុញឲ្យសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា និងយុវជនកំពុងស្វែងរកការងារធ្វើ និងមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ សូមរៀបចំឯកសារប្រវត្តិរូបសង្ខេប មកសាកសួរព័ត៌មានជួបផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនកម្ពុជា និងជប៉ុនដែលមានតម្រូវការបុគ្គលិក ក៏ដូចជាការទទួលបានឱកាសសំភាសន៍ និងការទទួលបានឱកាសការងារភ្លាមៗផងដែរ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធឡើង២ដងក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដានេះ និងលើកទី២ ធ្វើឡើងនៅខែធ្នូខាងមុខនេះ ដែលមានការចូលរួមក្រុមហ៊ុនជប៉ុនធំៗជាច្រើន ដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនតូយ៉ូតា ជាដើម ដែលមានតម្រូវការបុគ្គលិកជំនាញជាច្រើនផងដែរ។ នៅក្នុងកម្មវិធីពិព័រណ៌ការងារ នៅមជ្ឈមណ្ឌល CJCC ឆ្នាំ២០២៣ កន្លងទៅ មានអ្នកចូលរួមកើនឡើងសរុបប្រមាណជាង ៣០០០ នាក់៕



អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦