ព័ត៌មាន
អ្នកនយោបាយ៖ ការចោទប្រកាន់រឿងកិច្ចសហប្រតិបត្តិការ CLV ជាការបំបោងព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង
អ្នកនយោបាយ បានចាត់ទុកការចោទប្រកាន់ទាក់ទងនឹងការកាត់ដីប្រទេសកម្ពុជាឱ្យទៅវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ជាការបំបោងព័ត៌មានមិនពិតរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។
រយៈពេល២ថ្ងៃកន្លងមកនេះ សង្កេតឃើញថាក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចេញប្រតិកម្មយ៉ាងផុសផុលទៅលើក្រុមដែលបានចោទថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ត្រូវបានកាត់ដីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមក្នុងខេត្តចំនួន៤ រួមមាន មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង និងក្រចេះ។ ទាក់ទងបញ្ហានេះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមអ្នកនយោបាយមួយរូបបានបង្ហាញការមិនពេញចិត្ត និងថ្កោលទោសចំពោះការចោទប្រកាន់ និងបំភ្លៃខុសការពិតរបស់ក្រុមប្រឆាំងទៅលើការកាត់ទឹកដីប្រទេសកម្ពុជាទៅឱ្យប្រទេសវៀតណាម។

ប្រធានគណបក្សរូបនេះអះអាងថា ការចោទប្រកាន់ខាងលើជារឿងមិនត្រឹមត្រូវ ព្រោះមកដល់ពេលនេះមិនមានកំណត់ត្រា ឬទិន្នន័យណាមួយបញ្ជាក់ថារាជរដ្ឋាភិបាលបានកាត់ទឹកដីរបស់ប្រទេសកម្ពុជាឱ្យទៅវៀតណាមនោះទេ ផ្ទុយទៅវិញប្រទេសនីមួយៗមានអធិបតេយ្យភាពដែនដីមានការទទួលស្គាល់ជាលក្ខណៈជាអន្តរជាតិ។

ជាមួយគ្នានេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបង្ហាញការមិនពេញចិត្តចំពោះការចោទប្រកាន់ខុសការពិតរបស់ក្រុមប្រឆាំង ដែលមានគោលបំណងបង្វែការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋទៅលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍ជាតិ ដោយសារការត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោបានធ្វើឱ្យទណ្ឌិត សម រង្ស៉ី មានភាពអាម៉ាសទើបបង្កើតរឿងមិនពិតយ៉ាងដូច្នោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយមានការញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ តាមរយៈសារពិសេសសម្តេចតេជោ បានទាត់ចោលចំពោះការចោទប្រកាន់ថាកម្ពុជាចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ៕
អត្ថបទ៖ សេក ឧត្តម
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ