ព័ត៌មាន
បណ្តាញសហគមកសិកម្មសួនផ្កាផ្ទះបៃតង ត្រៀមបង្កើនធ្វើដំណាំនាំចេញតាមព្រែកជីកហ្វូណនតេជោ
តំណាងបណ្តាញសហគមកសិកម្ម សួនផ្កាផ្ទះបៃតង ក៏ដូចអាជ្ញាធរមូលដ្ឋានមួយចំនួនបានសម្តែងការអបអរសាទរដែលថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោកាន់តែខិតជិតមកដល់។ ខណៈតំណាងបណ្តាញសហគមកសិកម្ម បានជំរុញប្រជាសហគមកសិករ រៀបចំផែនការ ជំរុញការធ្វើដំណាំដាំដុះឲ្យបានច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ និងជំរុញនាំចេញកសិផលទៅក្រៅប្រទេស តាមព្រែកជីកហ្វូណនតេជោ។

លោកស្រី យ៉ែម ណារី ស្ថាបនិកសួនផ្កាផ្ទះបៃតង ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែកក្កដានេះថា បច្ចុប្បន្ន សួនផ្ទះផ្កាបៃតង មានបណ្តាញសហគមកសិកម្ម និងបណ្តាញកសិករ ធ្វើដំណាំបន្លែសុវត្ថិភាពរបស់ខ្លួននៅតាមបណ្តាជាច្រើនរួមមាន៖ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាបជាដើម ហើយបណ្តាប្រជាសហគមមានគាំទ្រខ្ពស់ និងអបអរសាទរចំពោះថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ពីព្រោះព្រែកនេះនឹងផ្តល់សេវាដឹកជញ្ជូនតម្លៃថោក នាំចេញកសិផលខ្មែរទៅលក់នៅក្រៅប្រទេស។

លោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលវិញ ថ្លែងអបអរសាទរដែលគម្រោង ព្រែកជីកហ្វូណនតេជោ បានដំណើរការ ឆ្លងកាត់កោះខ្សាច់ទន្លាផងដែរ ខណៈបច្ចុប្បន្ន អាជ្ញាធរឃុំដោយមានកិច្ចគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចង់សហគមកសិកម្មទំនើប បង្កើនការធ្វើដំណាំដាំដុះឲ្យច្រើន ជំរុញការនាំចេញទៅក្រៅប្រទេស តាមព្រែកជីកហ្វូណាតេជោនោះផងដែរ។
សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយថវិកាជីកប្រមាណ ១ ៧០០ លានដុល្លាអាមេរិច ជីករយៈពេល ៤ ឆ្នាំ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះជីកឆ្លងកាត់ខេត្តកណ្តាលមានប្រវែងប្រមាណ ៥៦ គីឡូម៉ែត្រ៕



អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦