ព័ត៌មាន
និស្សិតទំនាក់ទំនងអន្តរជាតិមើលឃើញសារៈប្រយោជន៍ច្រើនដែលកម្ពុជាអាចទទួលពីកិច្ចសហប្រតិបត្តិការ CLV
និស្សិតសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មើលឃើញពីអត្ថប្រយោជន៍ជាច្រើន ដែលកម្ពុជាអាចទទួលបានពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ការមើលឃើញពីអត្ថប្រយោជន៍នេះ គឺផ្អែកលើចំណេះដឹងជំនាញសិក្សារបស់ខ្លួន ដែលសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្លាយជាប្រធានបទសំខាន់ដែលមានការជជែកវែកញែកជាច្រើនលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ការចែករំលែក ការលើកឡើងមានភាពផ្សេងគ្នាៗ ទៅតាមការយល់ឃើញរបស់បុគ្គលនីមួយៗ។ សម្រាប់និស្សិតសិក្សាលើមុខជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតមានចំណេះដឹង មានការសិក្សាស៊ីជម្រៅលើបញ្ហាទំនាក់ទំនងអន្តរជាតិ លើកឡើងពីការសាទរ ដោយពួកគេមើលឃើញពីសារប្រយោជន៍ច្រើន ដែលកម្ពុជាអាចទទួលបានពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។

អត្ថប្រយោជន៍ដែលក្រុមនិស្សិតមើលឃើញរាប់បញ្ចូលទាំងផ្នែកសន្តិសុខ ផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត។ ក្រុមនិស្សិតលើកឡើងថា កិច្ចសហប្រតិបត្តិការតែងកើតមានឡើងសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា មិនមែនមានតែសម្រាប់កម្ពុជានោះទេ។ ក្នុងនាមជាយុវជន ជាអ្នកសិក្សា ពួកគេគាំទ្រដែលប្រជាពលរដ្ឋក៏ដូចជាយុវជន មានការចាប់រអាម្មណ៍ខ្លាំងលើ រឿងកិច្ចសហប្រតិបត្តិការនេះ។ យ៉ាងណាម៉ិញ ពួកគេសំណូំពរ ឱ្យមានការសិក្សា ស្វែងយល់ឱ្យបានច្បាស់លម្អិត ដើម្បីចៀសវាងការយល់ខុស។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំកំពូលដំបូង ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ដោយធ្វើឡើងនៅទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ក្រោមវត្តមានអតីតនាយករដ្ឋមន្ត្រីនៃប្រទេសទាំង កម្ពុជា វៀតណាម និងឡាវ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖ ១- កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ២-កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។ ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។ ៤- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ និង ៥- អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕

អត្ថបទ៖ គឹម ហុក
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦