ព័ត៌មាន
ក្រសួងការងារ៖ ប្រជាជនកម្ពុជាប្រមាណជាង ១២លាននាក់ បានកំពុងមានការងារធ្វើ
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានឲ្យដឹងថា វ័យរបស់ប្រជាពលរដ្ឋមានការងារធ្វើ ចន្លោះពី ១៥ ដល់៦៥ឆ្នាំ ហើយបច្ចុប្បន្នកម្ពុជា អ្នកដែលដល់វ័យត្រូវមានការងារធ្វើមានចំនួនប្រមាណជាង ១២ លាននាក់នៃប្រជាជនសរុប ក្នុងនោះប្រជាជនដែលអាចថាមានសមត្ថភាពក្នុងរង្វង់ ១១លាននាក់។

នៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានលើកឡើងបន្តថា បើគិតក្នុងពេលបច្ចុប្បន្ននេះ កម្លាំងពលកម្មទាំងនៅក្នុង និងក្រៅប្រទេសក្នុងរង្វង់ជិត ១១លាននាក់ ដែលកំពុងមានកម្លាំងពលកម្ម ហើយក្នុងនោះសម្រាប់វិស័យឧស្សាហកម្មមានចំនួនជាង ២,៥លាននាក់ , កសិកម្មមានជាង ៣លាននាក់ , សេវាកម្ម ៣លាននាក់ និងមន្រ្តីសាធារណៈ (មន្រ្តីរដ្ឋ) មានចំនួនប្រមាណ ៥០ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ថែមថា ដោយមានការគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មបានល្អ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតការងារជូនដល់ពលរដ្ឋជាច្រើននាក់ ទាំងនៅក្នុងនិងក្រៅប្រទេស បើគិតក្នុងរង្វង់ប្រជាជន ១៧លាននាក់ អ្នកដែលមានកម្លាំងពលកម្ម និងអាយុដែលត្រូវធ្វើ គឺមានចំនួនជាង ១២លាននាក់។

កញ្ញា កែវ មរកត ជានិស្សិតឆ្នាំទី២ ជំនាញផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មកពីខេត្តកោះកុង បាននិយាយថា ការងារសព្វថ្ងៃនេះ ជាការមើលឃើញជាក់ស្តែង គឺពិតជាធំទូលាយជាងមុន ទាំងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលកម្ពុជា និងការបង្ហាញអំពីតម្រូវការកម្លាំងពលជាដើមរបស់ក្រុមហ៊ុននានា។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវជាមុនដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាតែប៉ុណ្ណោះ។ ចំណែក យុវជន សឿន សុជាតិ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រខាងផ្នែកប្រវត្តិវិទ្យា បានចែករំលែកបទពិសោធន៍មួយចំនួនទៅកាន់អ្នកជំនាន់ក្រោយថា ក្នុងនាមជាយុវជនដែលចង់បានការងារល្អធ្វើ និងត្រូវចំណង់ចំណូលចិត្ត គួរតែឆ្លៀតពេលខ្លះក្នុងការស្វែងរកព័ត៌មានថ្មីៗអំពីឱកាសការងារ ដើម្បីទុកជាបទពិសោធន៍ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួនជាង ១,៤០០កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតំបន់បឹងត្របែក រាជធានីភ្នំពេញ៕






អត្ថបទ ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦