ព័ត៌មាន
ក្រុមយុវជនចុះជួបធ្វើកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានដើម្បីត្រៀមលក្ខណៈចូលរួមអបអរសាទរពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដើមខែក្រោយ
នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ ក្រុមយុវជនពិសេសសម្តេចតេជោ បានចុះកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់អូឡាំពិក ក្នុងនោះក៏បានផ្តល់នូវផ្ទាំងផ្សព្វផ្សាយ ការអបអរសាទរ «ព្រែកជីកហ្វូណនតេជោ» ដែលជាមហាព្រឹត្តការន៍ជាប្រវត្តសាស្រ្តក្នុងការបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។

លោក ពៅ សុជាតិ គណៈកម្មាធិការក្រុមយុវជនក៏បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយលោក សឹង តូច នាយកសាលា បឋមសិក្សាវត្តមហាមន្រ្តី និងមន្រ្តីរដ្ឋបាលសង្កាត់ ដើម្បីរៀបចំកម្មវិធី ការចែករំលែក ក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ស្របតាមគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុត្តន៍នូវយុទ្ធនាការណ៍របស់ក្រសូងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ស្តីពី បរិស្ថានបៃតង នៅកម្ពុជា។
ជាមួយគ្នានេះ លោកនាយក សឹង តូច បានទទួលស្វាគម៍យ៉ាងរ៉ាកទាក់ ក្នុងកម្មវិធី ការចែករំលែក ក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ដែលប្រព្រឹត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសពិធីចែករំលែកក្ដីស្រឡាញ់នេះដែរ លោកគ្រូអ្នកគ្រូ និងរដ្ឋបាលសង្កាត់អូឡាំពិក និងគណៈអធិបតី និងចេញសារគាំទ្ររួមគ្នា ក្នុងការអបអរសាទរ ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ផងដែរ៕



អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦