ព័ត៌មាន
ប្រធានរដ្ឋវៀតណាមសន្យាបន្តកសាងនូវមិត្តភាពជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា-វៀតណាម
ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាជាមួយឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបដ៏មានសារសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិកាមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាឱកាសនេះ។
ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។
ភាគីទាំងពីរបានសម្ដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្ស និងប្រជាជនវៀតណាម។ ភាគីទាំងពីរបានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ ក្នុងន័យនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានសន្យាថា និងបន្តនូវភារកិច្ចដែលឯកឧត្តមអគ្គលេខាធិការបន្សល់ទុក នូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។
ឯកឧត្តម តូ ឡឹម មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦កក្កដាស្អែកទៀត ដែលនេះបានបង្ហាញឱ្យឃើញថា មិត្តភាពដែលមានជាង១ទសវត្សរ៍កន្លងទៅ រវាងឯកឧត្តម ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្ដេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។
ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម ឯកឧត្តមនិងបន្តការងារទាំងអស់នោះ ដើម្បីឱ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឱ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះភាគីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាន់មុនបានបន្សល់ទុក៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦