ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាល សាលាខេត្តជាន់ទី៣ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានរួចមក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារបានយកចិត្តទុកដាក់គាំទ្រ និងជំរុញការ អនុវត្តការងារបរិស្ថាន និងកិច្ចការពារអភិរក្សាធនធានយ៉ាងសកម្ម ជាពិសសការចូលរួមអនុវត្តយ៉ាង ម៉ឹងម៉ាត់នូវបទបញ្ជរបស់រាជរដ្ឋាភិបាល ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិតាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានពង្រឹងការ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើ ពង្រឹងការគ្រប់គ្រងឱ្យ មានប្រសិទ្ធភាពលើតំបន់ការពារធនធានធម្មជាតិ ដោយបានបន្ថែម កម្លាំងយោធា សហការជាមួយ មន្ត្រីឧទ្យានុរក្សាក្នុងការចុះល្បាតនៅតាមគោលដៅចំនួន ១៣គោលដៅនៅក្នុងតំបន់ការពារធនធាន ធម្មជាតិចំនួន៨កន្លែង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ជាមួយគ្នានេះក៏មានការចូលរួមសហការពី កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ក្រៅពីនេះ រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុកដាក់ពង្រឹងអនុវត្ត និងផ្សព្វផ្សាយអំពីការយល់ដឹង និងបាន ចូលរួមអនុវត្តយុទ្ធសាស្ត្រ និងការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធសាស្ត្រចក្ខុ វិស័យបរិស្ថាន ដែលផ្អែកលើមូលបទចំនួន ៣គឺ៖ភាពស្អាត ដែលផ្តោតលើការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងភាពប៉ៃតង ផ្តោតលើការពង្រឹងចលនាដាំដើមឈើ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តទាំងអស់ដែលបានខិតខំបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ នៅក្នុងវិស័យបរិស្ថាន ក្នុងការចុះល្បាតនៅក្នុងតំបន់ការពារនានា ក្នុងភូមិសាស្រ្តខេត្ត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ ទប់ស្កាត់បង្ក្រាបបទល្មើស ព្រៃឈើនិងការទន្ទ្រានដី ព្រៃខុសច្បាប់ រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តម ក៏បានជម្រុញ ដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ពិសេសថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរ បរិស្ថាន ត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់តំបន់ការពារធម្មជាតិឲ្យបានដាច់ខាត ផ្សព្វផ្សាយដល់ សាធារណៈជន ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក ត្រូវរៀបចំបង្កើត សហគមន៍តំបន់ការពារធម្មជាតិថ្មីបន្ថែម និងសហគមន៍ ដែលមានស្រាប់ ត្រូវ ពង្រឹងសមត្ថភាព ដល់គណៈកម្មការគ្រប់គ្រងសហគមន៍ និងរិះរកមធ្យោបាយ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍តាមរយៈការផ្តល់ជម្រើសមុខរបរបន្ថែម និងសកម្មភាពផ្សេងៗក្នុងវិស័យទេសចរណ៍ ត្រូវធ្វើនវានុវត្តន៍ក្នុងអង្គភាព និងបណ្តុះបណ្តាលសមត្ថភាពដល់់មន្ត្រីរាជការ រៀបចំថ្នាលបណ្តុះ បណ្តាលកូនឈើឱ្យបាន ១ឆ្នាំ ១០០,០០០ដើម សម្រាប់ចែកជូនដល់សាធារណជន ដើម្បីឲ្យ ប្រទេសកម្ពុជាមានភាពជាបៃតង។










អត្ថបទ៖ BTV NEWS
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ