ព័ត៌មាន
សម្ដេចតេជោ និងប្រធានគណៈប្រចាំការគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បន្តយកចិត្តទុកដាក់ និងសាមគ្គីភាពបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល
នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តម លឿង គឿង ប្រធានគណៈប្រចាំការនៃគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ក៏បានទទួលសម្ដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានទទួលស្វាគមន៍អាហារពេលល្ងាចជាមិត្តភាព។

ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល ឯកឧត្តម ង្វៀន ហ្វូជុង គឺជាមនុស្សគំរូរបស់ប្រជាជនវៀតណាម ហើយក៏ជាការចងចាំមួយ នៃតម្លៃរបស់លោកក្នុងការដឹកនាំគណបក្ស ប្រជាជន និងរដ្ឋវៀតណាមឲ្យមានកិត្តិយសដ៏ឧត្តុង្គឧត្តម ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹងបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ និងបន្តពីស្នាដៃរបស់ ឯកឧត្តម វេនភូជុង ។
ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមកឱ្យបានល្អ។
ឯកឧត្តម លឿង កឿង ក៏បាន ឯកភាពទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីទស្សនកិច្ច បង្កើននូវជំនឿជឿជាក់មិត្តភាព និងប្រពៃណីដ៏ល្អសម្រាប់ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ក្នុងគំនិតជាន់ខ្ពស់ និងកម្រិតគណបក្សទាំងពីរ៕

អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦