ព័ត៌មាន
អាជីវកម្មទេសចរណ៍ធំៗសហការបញ្ចុះតម្លៃសេវាកម្ម ដើម្បីជំរុញទាក់ទាញទេសចរក្នុងរដូវភ្ញៀវដើរតិចតួច
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ CTB ដែលមានអ្នកជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធក្រសួងស្ថាប័ននិងផ្នែកឯកជន បានបើកកិច្ចពិភាក្សា រកគន្លឹះដោះស្រាយ ជំរុញវិស័យទេសចរណ៍កម្ពុជា និងធនារក្សាបាននូវការមានកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ទាំងនៅក្នុងរដូវភ្ញៀវទេសចរដើរកម្សាន្តតិចតូចផង និងរដូវភ្ញៀវច្រើនផង។

លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះថា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ CTBនេះ មានតំណាងស្ថាប័នរដ្ឋ និងមានតំណាងសមាគមទេសចរណ៍ធំៗ ព្រមទាំងមានថ្នាក់ដឹកនាំក្រុមហ៊ុនធំក្នុងវិស័យទេសចរណ៍ប្រមាណជាង២៥០រូប បានរួមគ្នាគិត បញ្ចេញយោបល់ រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ហើយជាពិសេសនោះ គឺគិតគូរសិក្សាទីផ្សារកំណត់យកប្រទេសគោលដៅ និងរៀបចំគិតគូអំពីតម្លៃការផ្តល់សេវាកម្មឲ្យបានសមស្រប បដិសណ្ឋារកិច្ចល្អ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅក្នុងរដូវភ្លៀង ភ្ញៀវដើរកម្សាន្តតិចតួចជាដើម។

លោក លូ ម៉េង បន្តថា គ្រប់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែលបានចូលរួមកិច្ចប្រជុំCTB គឺបានបញ្ចេញយោបល់គាំទ្រការអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុក អភិវឌ្ឍន៍អាជីវកម្មផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរអន្តរជាតិ ហើយគ្រប់ការបញ្ចេញមតិនោះ នឹងត្រូវដាក់ជាធាតុចូល ដាក់ស្នើសុំពិភាក្សា ជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបានជាដោះស្រាយសមស្រប និងភាពទាក់ទាញទេសចរណ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាល CTB ថ្ងៃនេះ គឺបានផ្តោតសំខាន់ផងដែរ ពិភាក្សា រួមគ្នាគិត រួមគ្នាធ្វើ និងរកវិធានការគន្លឹះសម្រាប់ស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ជាពិសេសដោះស្រាយគន្លឹះ ក្នុងការជំរុញវិស័យទេសចរណ៍ឲ្យងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវទេសចរច្រើន High Season សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ ក្រសួងទេសចរណ៍ បានបង្ហាញតួលេខទេសចរដើរកម្សាន្តក្នុងប្រទេសកម្ពុជា រយៈពេល១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦ម៉ឺន១ ៧០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥ម៉ឺន៤ ៣០០នាក់៕ 


អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧