ព័ត៌មាន
នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្មក់អញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់សាលាអនុវត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីមានគោលនយោបាយដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ។
ក្នុងពិធីចុះពិនត្យដោយផ្ទាល់មិនឱ្យដឹងមុនបែបនេះ សម្តេចធិបតី បានមានប្រសាសន៍ថា មូលដ្ឋានរឹងមាំខាងវិស័យអប់រំ គឺត្រូវពង្រឹងពីក្រោមឡើងទៅ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានាដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំ តាមគោលនយោបាយពង្រឹង វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការឆ្មក់ចុះពិនិត្យដោយផ្ទាល់បែបនេះ ដើម្បីចង់ដឹងផ្ទាល់ពីវឌ្ឍនភាពរបស់សាលាគំរូ ខណៈរបាយការណ៍ជាប្រចាំបានបង្ហាញពីលទ្ធផលដ៏ស្រស់បំព្រង ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា ទោះបីជាការអនុវត្តបានដ៏ប្រសើរ បន្ទាប់ពីអនុវត្តបាន២ខែមកនេះ តែសម្តេចក៏បានសាកសួរលោកនាយក លោកគ្រូ អ្នកគ្រូ អំពីតម្រូវការថ្មីៗ ឬអំពីបញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រយបន្ថែមផងដែរ៕
អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦