ព័ត៌មាន
សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងប៊ុកដូកូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៩ ខែកក្កកដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

សម្តេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។ សម្តេចតេជោ ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េ បានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។
សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េ សម្តេចក៏នឹងជួបពិភាក្សាជាមួយ មិត្តចាស់របស់សម្តេចមួយចំនួននៅទីនោះ ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនីមួយៗ មិនពឹងផ្អែកតែលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះទេ ប៉ុន្តែវាអាស្រ័យលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គលជាមេដឹកនាំនៃប្រទេសនោះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។
មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរពីការចងចាំដ៏ច្បាស់លាស់ និងអារម្មណ៍ល្អរីករាយរបស់សម្តេចតេជោ ដែលបង្ហាញថា សម្តេចតេជោ មានសុខភាពរឹងមាំណាស់ ប្រាកដជាមានអាយុយឺនយូរជាទីបំផុត។ ឯកឧត្តម ពិតជារីករាយ នឹងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ខេត្តឃ្យុងសាងបុកដូ នាពេលខាងមុខឱ្យបានល្អប្រសើរជាទីបំផុត។
ជាទីបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមអរគុណឯកឧត្តមអភិបាលខេត្តចំពោះការពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និងសូមអរគុណ ប្រធានាធិបតី ដែលបានទទួលជួបនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
សម្តេចបានជូនពរឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និងគណៈប្រតិភូ បន្តមានសុខភាពរឹងមាំ និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការងារជូនដល់ខេត្តឃ្យុងសាងបុកដូ៕

អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧