ព័ត៌មាន
សាខាកាកបាទក្រហមខេត្តកំពង់ចាម និងខេត្ដមណ្ឌលគីរី ចុះអនុស្សារណៈដើម្បីលើកកម្ពស់វិស័យមនុស្សធម៌
កំពង់ចាម ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្ដាល បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគីរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ និងការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការងារលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ក្នុងភូមិសាស្រ្តនៃខេត្តទាំងពីរ។ ក្នុងករណីភាគីណាមួយ ស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយ នូវផែនការសកម្មភាព និងផែនការថវិកាចំណាយ ជូនទៅភាគីជាដៃគូ ដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខា ដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច។ លោកជំទាវបានបន្ដទៀតថា ទោះបីជាសាខាទាំងពីរ បានចុះហត្ថលេខាអនុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តការយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជាជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែក ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន។

គួររម្លឹកថាសម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន៣គូររួចមកហើយ ដោយគូរទី១ គឺមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង សាខាខេត្តស្ទឹងត្រែង, គូរទីពីរសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសាខា ខេត្តរតនគីរី, ហើយគូរទី៣នេះគឺសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាខេត្ដមណ្ឌលគីរី ដោយអនុស្ស រណៈនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៧ ដោយសាខាទាំងពីរចុងក្រោយនេះ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់នេះ ដោយអនុលោមតាមកម្រងច្បាប់ កាកបាទក្រហមកម្ពុជា៕













អត្ថបទៈ សំ ងីម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧