ព័ត៌មាន
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើតខាងត្បូង និងខាងជើង នៃក្រុងរលួស
ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។
បច្ចុប្បន្នដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។លោក មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។
ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអរពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕










អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧