ព័ត៌មាន
សិស្សានុសិស្សហាត់ច្រៀងចម្រៀងចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
កណ្ដាល ៖ ខណៈពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាន់តែខិតជិតមកដល់ បណ្ដាសាលារៀននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត នឹងរៀបចំការជួបជុំ ដោយភ្ជាប់ជាមួយសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងមមាញឹកហាត់សមជាក្បួន ក៏ដូចជាហាត់សមច្រៀង បទចម្រៀងដើម្បីអបសាទរព្រែកជីកហ្វូណន នៅថ្ងៃបើកការដ្ឋានសាងសង់ផងដែរ។

សម្រាប់សិស្សសិក្សានៅបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍មកនេះ កំពុងហាត់សមការច្រៀង ចម្រៀង «ព្រែកជីកហ្វូណនគាំទ្រសេដ្ឋកិច្ច»។ ការហាត់សមនេះ គឺដើម្បីសម្ដែងនៅថ្ងៃទី ៥ខែ សីហា ខាងមុខ ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់។ នេះជាការលើកឡើងរបស់ សិស្ស ដែលបានចូលរួមហាត់ច្រៀងបានយ៉ាងស្ទាត់ជំនាញ។

លោក ផុន ណាត ជានាយកសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស លើកឡើងថា លោកគ្រូ អ្នកគ្រូ បានបង្ហាត់បទចម្រៀងបទចម្រៀងនេះទៅសិស្សគ្រប់ថ្នាក់ទាំងអស់។ លោកថា ការរៀបចំនេះដើម្បីឱ្យកុមារជាសិស្សទាំងអស់ចងចាំនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ជាតិ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ខែសីហាក្រោមអធិបតីភាព សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ដែលភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនោះរួមមាន ខេត្តកណ្ដាល ខេត្តតាកែវ កំពត និងខេត្តកែប៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧