ព័ត៌មាន
សហគមន៍ខ្មែរអ៊ិស្លាមក្នុងខេត្តកំពង់ចាម នឹងចូលរួមសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ក្រុមយុវជនខ្មែរកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងមានមោទកភាពមែនទែន ខណៈកម្ពុជានឹងសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃខាងមុខនេះ។
ប្រជាជនទូទាំងប្រទេស បានសម្តែងការពេញចិត្ត និងគាំទ្រនូវគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះវាបានផ្តល់អត្តប្រយោជន៍ជាច្រើនប្រជាជនកម្ពុជា។ ក្រុមយុវជនកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទកភាព ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានការសាងសង់ព្រែកជីកហ្វូណនតេជោនេះឡើង ព្រោះ វាសមិទ្ធផលជាប្រវតិ្តសាស្រ្តមួយថ្មី ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ពោលគឺជួយការកាត់បន្ថយនៃការចំណាយផ្នែកដឹកជញ្ជូនផ្លូវទឹក ការស្រោចស្រពលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ។ ក្នុងនោះដែរតាមវិហារអ៊ិស្លាម ក៏បានត្រៀមរៀបចំទូងស្គរ និងចាក់មេក្រូសូត្រគម្ពីអាល់គួរអានផ្សព្វផ្សាយ ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម មានការរៀបចំលើកស្លាកតាមទីសាធារណៈ និងបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ ដូចជាអុជកាំជ្រួច តាំងពិព័រណ៍ និងប្រគុំតន្ត្រី នៅទីវាលកំពុងរង់ចាំមាត់ទន្លេ ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧