ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ការអនុវត្តប.ស.ស ផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេតត្តប្រមាណជិត៤០០នាក់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា វាគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនាទីក្រុងកោះពេជ្យ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ និងការទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋដែលជាបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស. និងការបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។

ចំពោះការអនុវត្តរបបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា បុគ្គលស័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយបងប្អូនក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។

បន្ថែមពីការថែទាំសុខភាពហើយនោះ ឯកឧត្តមរមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកចំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ក៏អាចចូលសិក្សាជាមួយនឹងវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុតដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ត្រី។
ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕




អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧