ព័ត៌មាន
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាមួយក្តីរំភើប និងមោទនភាព
ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស បានជួបជុំគ្នាអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) យល់ឃើញថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ ដែលមិនធ្លាប់មាន។ ការសាងសង់ព្រែកជីកនេះធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន និងមានតម្រូវការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនអាចខ្វះបាន។
ឯកឧត្តមបញ្ជាក់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោគឺជាមោទនភាពជាតិ។ មោនភាពជាតិ ដោយសារតែខឿនសេដ្ឋកិច្ចជាតិអាស្រ័យទៅលើការដឹកជញ្ជូន ហេតុនេះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍សំខាន់ និងងាយស្រួលក្នុងការធ្វើចរាចរណ៍ទំនិញសេដ្ឋកិច្ច មិនលំបាកក្នុងការឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ដែលខាតទាំងពេលវេលា សោហ៊ុយ និងអ្វីៗទាំងអស់។
ឯកឧត្តមថ្លែងថា៖«យើងមើល បើសិនជាយើងរត់នៅលើថ្នល់ជាតិ គឺឡានមួយកុងតឺន័រមួយ ដូច្នេះបើយើងមានព្រែកជីកហ្វូណននេះហើយ យើងមានផ្លូវគមនាគមន៍ ដែលជាប្រព័ន្ធផ្លូវទឹកឆ្លងកាត់ពីសមុទ្រ មានរយៈចម្ងាយ ១៨០គីឡូម៉ែត្រ គឺខ្លីហើយកប៉ាល់អាចដឹកកុងតឺន័របានក្នុង១ជើងរាប់រយកុងតឺន័រ ដែលចំណេញទាំងការដឹកជញ្ជូន ពេលវេលា និងចំណេញទាំងបរិស្ថាន»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍ដឹកជញ្ជូនផ្លូវទឹកកាន់តែខ្លាំងបន្ថែមទៀត៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧