ព័ត៌មាន
ខេត្តកំពតនាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន៦មុខ ទៅទីផ្សារអន្តរជាតិ
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកំពត បាននាំចូលទំនិញកសិកម្ម មានដូចជា៖ សម្ភារៈប្រើប្រាស់ទូទៅ, ផ្លែឈើ, បន្លែ, សម្ភារៈសំណង់ ។ល។ ទំហំទឹកប្រាក់សរុបចំនួន ៣,១២១,៤២១,២០០ រៀល។ ខណៈដែលទំនិញនាំចេញ មានដូចជា៖ ស្រូវអ៊ីអ៊ារ ៖ ចំនួន ៤៧,២២៦ តោន គិតជាទឹកប្រាក់ ៥៤,២៩០,១៣៧,៥០០ រៀល, ស្រូវធ្ងន់ ៖ ចំនួន ២៩,៥៥៣ តោន គិតជាទឹកប្រាក់ ៤៣,២៣៧,៤៦៥,០០០ រៀល, ស្វាយកែវរមៀត៖ ចំនួន ១២,០៧៩ តោន គិតជាទឹកប្រាក់ ៧,២៨២,៣៩១,៧០០ រៀល, ទុរេនកំពត ៖ ចំនួន ៦០តោន គិតជាទឹកប្រាក់ចំនួន ១,០៨០,០០០,០០០ រៀល។
លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់ឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិកម្មសំខាន់៦មុខមាន១. ស្វាយកែវរមៀត ទៅប្រទេសវៀតណាម ចំនួន៩៤៨៥តោន ។ ២. ម្រេច៖ សម្រាប់ម្រេចជ្រក់ ៤៩៩១គីឡូ ម្រេចខ្មៅ១៩៧១០គីឡូ ម្រេចក្រហម ៥៨៤៥គីឡូ ម្រេចស ១៦៨២គីឡូ ម្រេចខ្ចី ២១៥៨គីឡូ សរុប ៣៤ ៣៨៦គីឡូក្រាម ។ ៣. ការនាំស្រូវទៅប្រទេសវៀតណាម ស្រូវអ៊ីអ៊ែ(សើម) ២៦៦១៧តោន ស្រូវធ្ងន់(សើម)៧៣២តោន ស្រូវធ្ងន់(ស្ងួត)៣៥៨១តោន ។ ៤. អំពិលជីអាយ(GI) មានផ្កាអំបិល អំបិលស្លឹក និងអំបិលគ្រួស នាំទៅប្រទេសឆែក អង់គ្លេស និងសហរដ្ឋអាមេរិក ចំនួន ១០០តោន។
ដោយឡែកទី៥. ចេកអំបូងលឿង រយៈពេល៩ខែ មកត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្ទៃដីដាំដុះ១៤១១ហិកតា បរិមាណផលប្រមូលបាន ៤៩ ៦១០តោន នាំទៅប្រទេសចិន ៤១ ៣៧០តោន លក់ក្នុងស្រុក៨២៤០តោន ខណៈដែលទី៦. ទុរេន មានចំនួន៦០តោន ៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧