ព័ត៌មាន
ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកកាំង ACILS សហការគ្នាលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន (William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ ក្នុងបំណងលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។

ក្នុងពិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀត ព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។ ត្រង់ចំណុចនេះ ឯកឧត្តម បានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះ គឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នា រវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
ទន្ទឹមនេះ លោក វីលៀម ខន់ឃ្លីន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័ន ជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។ ជាមួយនេះ លោក បានបញ្ជាក់នូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈដែលភាគីទាំងពីរ បានចុះហត្ថលេខាជាលើកទី៣នេះ នឹងបន្តទទួលបានជោគជ័យដូចលើកទី១ និងទី២ ដែលបានចុះតាំងពីឆ្នាំ២០១៨ មកផងដែរ៕












អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧