ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ នៃកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ កិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន ប្រមុខមុខងារសាធារណៈរបស់ប្រទេសអាស៊ានទាំង១០ និងដោយមានប្រទេសទីម័រខាងកើតជាអ្នកចូលរួមអង្កេត។ លុះដល់ពេលរសៀល ប្រមុខមុខងារសាធារណៈនៃប្រទេសបូកបី រួមមានសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង នឹងមានវត្តមានបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមផ្លាស់ប្តូរទស្សនៈ លើសេចក្តីព្រាង សេចក្តីថ្លែងការណ៍ស្តីពី ការពង្រឹងយុទ្ធសាស្ត្ររដ្ឋាភិបាលលើបញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាព ក្នុងវិស័យសាធារណៈ ដើម្បីទទួលបានតុល្យភាពនៃជីវិត និងការងារ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីផ្ទេរតំណែងប្រធាន ACCSM និង ACCSM+3 រួមទាំងការចាក់បង្ហាញវីដេអូស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ពោលគឺកម្ពុជា នឹងក្លាយជាប្រធាន ក្នុងការដឹកនាំការងារកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ រួមបញ្ចូលទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់នានាក្នុងក្របខណ្ឌខាងលើសម្រាប់ឆ្នាំ២០២៤-២០២៦។








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧