ព័ត៌មាន
ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ «ព្រែកជីកហ្វូណនតេជោ» បានសបញ្ជាក់ យ៉ាងច្បាស់ អំពីស្មារតីជាតិនិយម សាមគ្គីគ្នា មនសិការស្នេហាជាតិ កាន់តែរឹងមាំ
ភ្នំពេញ៖ ក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា «ថ្ងៃបើការដ្ឋានសាងសង់ ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤» ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបើកបង្ហាញសាករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិ ក្រោមគោលនយោបាយឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្រ្តីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោក ហេង សំណាង ប្រធាក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងថា៖ ថ្ងៃ៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលការរងចាំបានមកដល់ យើងអាចសង្កេតឃើញថា មុនកម្រោងព្រែកជីកហ្វូណនតេជោ ប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុត។

ជាការពិតណាស់ កូនខ្មែរទាំងអស់គ្នា បានចងចាំនិងដឹងគុណូបការៈមហាធំធេង និងមិនអាចកាត់ថ្លៃបាន របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះមនសិការស្នេហាជាតិ ពិសេស ការខិតខំ លះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចស្ទើមួយជីវិត ដើម្បីប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិ។
ប៉ុន្តែយើងអាចសង្កេតឃើញថា មានជនជ្រុលនិយមមួយចំនួនតូច ឬអ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាវទឹក គឺមានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់តែរឿង ការធ្វើនយោបាយខ្មៅកខ្វក់ដូចនេះ របស់ក្រុមជ្រុលនិយមទាំងនេះ គឺមិនបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសពួកគេបានបាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញ៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧