ព័ត៌មាន
ការស្ដារប្រព័ន្ធលូបង្ហូរទឹកឱ្យបានប្រសើរឡើង ធ្វើឱ្យតំបន់បឹងទំពន់ លែងទទួលរងការជន់លិចដូចមុន
បច្ចុប្បន្ននេះ តំបន់បឹងទំពន់ លែងប្រឈមនឹងការលិចលង់ទៀតហើយ ខណៈប្រព័ន្ធលូមេដែលមានមុខកាត់ធំៗ របស់រាជរដ្ឋាភិបាល បានដំណើរការអនុវត្ត នៅតាមបណ្តាមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។
សង្កាត់បឹងទំពន់ទី១ ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ដែលតែងប្រឈមការលិចលង់ខ្លាំងជាងគេបំផុត ប៉ុន្តែក្នុងមួយរយះក្រោយមកនេះ ការលិចលង់ត្រូវទប់ទល់បាន តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ទំហំចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ ត្រូវបានដាក់តាមតំបន់ងាយរងគ្រោះ ។

លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលចំនួន៧ធំៗ មួយចំនួនធំបានអនុវត្តរួចរាល់ និងមួយចំនួនទៀតកំពុងដំណើរការអនុវត្ត ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាការលិចលង់ ក្នុងរដូវវស្សានេះ ។ លោកបន្តថា ត្បិតគម្រោងខ្លះមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែក្នុងមួយរយះចុងក្រោយនេះ ទោះភ្លៀងធ្លាក់ខ្លាំង តែមិនបានបង្កជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋនោះឡើយ ។
ប្រព័ន្ធលូមេធំៗ មានមុខកាត់ ចន្លោះពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះ ដោយប្រព័ន្ធលូអាទិភាពចំនួន៤ គឺត្រូវដាក់២ម៉ែត្រកន្លះភ្លោះ ដើម្បីអាចឱ្យបរិមាណទឹកហូរបានលឿន ។ ក្រោយការដាក់ប្រព័ន្ធលូរួច រួមជាមួយក៏នឹងមានការស្ថាបនាផ្លូវបេតុងថ្មីក្រាលពីលើផងដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ប្រើប្រាស់ជាប្រយោជន៍រួម ។

ក្រៅពីការដាក់ប្រព័ន្ធលូមេធំៗហើយនោះ ប្រលាយទឹកបឹងទំពន់ ក៏ត្រូបានយកចិត្តទុកដាក់ ក្នុងការកាយឱ្យមានជម្រៅ និងស្តារជាប្រចាំ ដើម្បីធានាបានថា ផ្ទៃប្រលាយមិនមានសំរាមបង្កជាការរាំងស្ទះ ប៉ះពាល់ដល់ចរន្តបង្ហូរទឹក ព្រោះប្រលាយនេះ ជាប្រលាយមេសំខាន់ ដែលទទួលរងទឹកពីផ្នែកខាងលើ ពោលគឺតាមបណ្តាខណ្ឌនានា ទម្លាក់មកអាងស្តុកទឹកបឹងទំពន់ ។
ក្នុងនាមអាជ្ញាធរសង្កាត់លោកសួស សារិន សុំការយោគយល់អធ្យាស្រ័យខ្ពស់ផង ចំពោះផលប៉ះពាល់លើបងប្អូនប្រជាពលរដ្ឋ ព្រោះជាធម្មតាការអភិវឌ្ឍរមែងមានផលប្រឈម ក៏ប៉ុន្តែ នៅពេលការអភិវឌ្ឍនោះ បានរួចរាល់ជាស្ថាពរពេលណា បងប្អូននឹងលែងទទួលរងនូវការប្រឈមទៀតហើយ គឺនឹងអាចធ្វើដំណើរទៅមកបានងាយស្រួល , ងាយប្រកបរបរទទួលទាន និងរស់នៅប្រកបដោយភាពសុខដុមផងដែរ ។

ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានបង្ហាញក្តីរីករាយ ចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានគិតគូរផ្លាស់ប្តូរប្រព័ន្ធលូ ជូនពួកគាត់ បញ្ចៀសការលិចលង់ ។ ពលរដ្ឋបន្តថា ប៉ុន្មានថ្ងៃមកនេះ ត្បិតភ្លៀងធ្លាក់ខ្លាំងក៏ពិតមែន ប៉ុន្តែមិនមានការលិចលង់ដូចកាលពីពេលមុននោះឡើយដោយសារតែប្រព័ន្ធលូមានមុខកាត់ធំ ដែលអាចឱ្យទឹកហូរទៅបាន ក្នុងបរិមាច្រើន ។
ពលរដ្ឋ ថ្លែងអំណរគុណរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរ ស្ថាបនា និងកែលម្អប្រព័ន្ធលូ និងផ្លូវថ្នល់ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ទាំងអស់ ក៏ដូចជានៅតាមបណ្តាមូលដ្ឋានដទៃនានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ៕ លីហេង










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧