ព័ត៌មាន
ប្រជានេសាទស្រុកកំពង់លែង សំណូមពរជួយលុបបំបាត់បទល្មើសស្បៃមុង ឆក់ត្រជាក់ និងក្តៅ ដើម្បីអោយធនធានជលផលសំបូរឡើងវិញ
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខ័ណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរស្រុក និងកងកម្លាំង ចុះជួបប្រជានេសាទដើម្បីផ្សព្វផ្សាយច្បាប់នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នោះ ពួកគាត់បានសំណូមពរដល់ក្រុមការងារ ជួយលុបបំបាត់បទល្មើសឆក់ក្តៅ ឆក់ត្រជាក់ និងរបាំងស្បៃមុងផង ព្រោះពួកគាត់យល់ថា បទល្មើសទាំងនេះនាំអោយវិនាសពូជមច្ឆាជាតិយ៉ាងឆាប់រហ័ស។
ប្រជានេសាទបានសំណូមពរថា៖ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងនេះ គឺជាឃុំមួយជាប់ជាមួយខេត្តកំពង់ធំ ហើយបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់ រួមនិងរបាំងស្បៃមុង បានកើតឡើងជាហូរហែរនៅក្នុងរដូវបិទនេសាទ បើទោះជាកម្លាំងជំនាញជលផលខំបង្ក្រាបយ៉ាងណាក៏ដោយ។ ប្រជានេសាទ បានសំណូមពរដល់អាជ្ញាឃុំ ស្រុក ខេត្ត និងកម្លាំងមានសមត្ថកិច្ចដទៃទៀត ជួយបង្ក្រាបបទល្មើសទាំងនេះផង ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ពេលនេះ ជារដូវបិទនេសាទ ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់បងប្អូនប្រជានេសាទនៅតំបន់ទន្លេសាបក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។ ប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីជលផលអោយបានគ្រប់ៗគ្នា ដើម្បីចូលរួមថែរក្សានូវធនធានមច្ឆាជាតិអោយបានគង់វង្សតកូនតចៅ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានជម្រុញអោយមន្ត្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសជលផលនេះបន្ថែមទៀត ក៏ដូចជាតបតាមសំណូមពររបស់ប្រជានេសាទ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជានេសាទអោយបានទូលំទូលាយ។ ឯកឧត្តមបានណែនាំដល់ប្រជានេសាទ គឺ ១-ហាមនេសាទដោយប្រើឧបករណ៍ស្បៃមុងជាដាច់ខាត ២-ត្រូវរុះរើរបាំងអោយអស់ក្នុងរដូវបិទនេសាទ ៣-ត្រូវជួយថែរក្សាព្រៃលិចទឹក ៤-កុំចាប់ត្រីមេពូជទុកអោយវាពងកូន និង៥-កុំប្រើប្រាស់ឧបករណ៍ឆក់ក្តៅ និងត្រជាក់អោយសោះ ។ នៅក្នុងរដូវបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណះគ្រួសារដែលមានចែងនៅក្នុងប្រកាសលេខ ៤៥៨ ប្រក/កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងកសិកម្ម ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧