ព័ត៌មាន
កីឡាករកម្ពុជាប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងសប្បុរសជន ទៅដណ្ដើមយកមេដាយមាសពិភពលោក ១២ គ្រឿងជូនកម្ពុជា
ភ្នំពេញ ៖ ទោះជាសហព័ន្ធមួយនេះនៅមិនទាន់បានទទួលថវិកាទ្រទ្រង់កម្រិតថ្នាក់ជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា ដូចកីឡាប្រភេទផ្សេងៗក្ដី តែកីឡាករកម្ពុជានៃសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅតែជម្នះទៅ ប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក តាមរយៈការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានាជាដដែល។

ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូនៅកម្ពុជា។ មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido Championships 2024 ដែលរៀបចំធ្វើនៅប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ក្រៅពីមេដាយមាស កម្ពុជាក៏ដណ្ដើមបានមេដាយប្រាក់ ១៣ គ្រឿង និងសំរឹទ្ធ ១៥ មេដាយបន្ថែមទៀតផងដែរ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យដឹងថា ហាប់គីដូ ជាក្បាច់គុនចម្រុះមួយដែលត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េសម័យបុរាណ។ អំឡុងសម័យបុរាណ ព្រឹទ្ធា ចារ្យក្បាច់គុនកូរ៉េបានប្រជុំគ្នារៀបចំបង្កើតឡើងជាក្បាច់គុនពិសេសមួយ គឺហាប់គីដូ ដើម្បីបម្រើឱ្យវិស័យការពារនៅក្នុងព្រះបរមរាជវាំង។ ក្បាច់គុននេះរួមបញ្ចូលគ្នាទាំងស្នៀតប្រយុទ្ធ, ចំបាប់, បោក, កាច់ រួមទាំងការប្រើអាវុធពិសេសៗជាច្រើនទៀត។

ក្បាច់គុននេះបានហូរចូលមកកម្ពុជានៅអំឡុងចុងទសវត្សរ៍ ១៩៦០ និងមានអ្នកនិយមហាត់ច្រើន លើកលែងតែអំឡុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ ក្រោយការរលំដួលនៃរបបខ្មែរក្រហម ក្បាច់គុននេះ មានការនិយមហាត់ឡើងវិញច្រើន ប៉ុន្តែមិនសូវមានការបង្ហាញជាសាធារណនោះទេ ដោយ សារជាក្បាច់គុន ដែលងាយបង្កគ្រោះថ្នាក់ដល់គូប្រយុទ្ធ។ ក្បាច់គុននេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យមាននៅក្នុងវិញ្ញាសាប្រកួតរបស់កីឡាអូឡាំពិកផងដែរ។ ការប្រកួត World I.H.F Hapkido Championships 2024 គឺសម្រាប់តែកីឡាករក្បាច់គុនហាប់គីដូ ដែលដឹងពីស្នៀត និងគ្រោះថ្នាក់គ្រប់បែបយ៉ាងនៅក្នុងកីឡានេះប៉ុណ្ណោះ។

លទ្ធផលនៃការប្រកួតជើងឯកពិភពលោកនៅថៃនាពេលថ្មីៗកន្លងមកនេះ គឺជាមោទនភាពមួយរបស់កម្ពុជានៅក្នុងសម័យកាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ មានក្ដីរីករាយជាខ្លាំងចំពោះកិច្ចខិតខំរបស់ កីឡាករកម្ពុជា ដែលដណ្ដើមបានមេដាយកម្រិតពិភពលោកមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបែបនេះ។ លោកក៏បានអំពាវនាវដល់ក្រសួង, ស្ថាប័ន រួមទាំងសប្បុរសជននានា សូមជួយដល់សហព័ន្ធនេះ ដើម្បីជំរុញដំណើរការរបស់សហព័ន្ធ និងបង្កើនការហ្វឹកហាត់របស់កីឡាករ សម្រាប់ព្រឹត្តិការ ណ៍អន្តរជាតិនៅលើកក្រោយៗទៀត៕
ដោយ៖ គង់ ឌិន






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧