ព័ត៌មាន
ខណ្ឌរដ្ឋបាលជលផល និងរដ្ឋបាលស្រុកក្រគរ ចុះល្បាតនិងបង្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
ពោធិ៍សាត់ ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ និងកម្លាំងសង្កាត់កំពង់លួង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុកក្រគរ និងដោយមានការចូលរួមពីយោធាខេត្ដ បរិស្ថាន អាវុធហត្ថស្រុកក្រគរ នគរបាលបាលស្រុកក្រគរ ប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ ប្រើប្រាស់កាណូត៤គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ប្រឡាយតាពេជ្រ ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង។
ក្នុងការចុះល្បាតនេះ ដោយពិនិត្យឃើញស្ថានភាពជារួមកម្ពស់ទឹក នៅស្ថានីយជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន ៣,៨០ម៉ែត្រ ចំពោះហ្វូងកូនត្រីលិញ កូនត្រីរៀល កូនត្រីប្រា កូនត្រីពោ កូនក្បក កំពុងមានវត្តមានចូលមកដល់បឹងទន្លេសាបហើយ ។ ចំពោះលទ្ធផលក្រុមការងារធ្វើការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ក្នុងនោះ
ករណីទី១ធ្វើការរឹមអូសនិងបំផ្លាញ របាំងស្បៃមុងខុសច្បាប់ ២៣ខ្សែ ប្រវែង ២៥០០ម៉ែត្រ លូកងស្បៃមុង ចំនួន ៣៨មាត់ , ករណីទី២ធ្វើការរឹមអូសនិងបំផ្លាញ របាំងសាច់អួន ចំនួន ០៣ ខ្សែ ប្រវែង ៩០០ម៉ែត្រ ក្បាលបរចំនួន ១៥ គ្រឿង បង្គោល ចំនួន ៩២០ដើម ចាក់លែងត្រីចូលបឹងវិញ បាន៩១ គីឡូក្រាម និងករណីទី៣ធ្វើការរឹមអូសនិងបំផ្លាញ លបប្រឺស ១០០ចំនួន ១០ខ្សែ ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧