ព័ត៌មាន
អត្តពលិកកម្ពុជា ៣រូប បញ្ចប់ភារកិច្ចក្នុងការប្រកួតអូឡាំពិកប៉ារីស ឆ្នាំ២០២៤
អត្តពលិកកីឡាកម្ពុជា ៣រូប រួមមានកីឡាអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយ ដោយធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។
សម្រាប់កីឡាករ ឈុន ប៊ុនថន ដែលទើបប្រកួតកាលពីល្ងាចថ្ងៃពុធ លើវិញ្ញាសា ៨០០ម៉ែត្រ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៩ ក្នុង Heat 5 ដោយប្រើថិរវេលា ១នាទី និង ៥៣.៣១វិនាទី ដែលនាំឲ្យម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ មិនអាចឡើងទៅវគ្គបន្ដនោះទេ ប៉ុន្តែត្រូវប្រកួត Recharge រកឱកាសឡើងវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថិរវេលាក្នុងការប្រកួតកីឡាអូឡាំពិកនេះ ប៊ុនថន មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានល្អបំផុតក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ដោយប្រើថិរវេលា ១នាទី ៥០.០៩វិនាទីនោះទេ តែគេបានបំបែកកំណត់ត្រាកីឡាអូឡាំពិករបស់កីឡាករកម្ពុជា គៀង សាម៉ន ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ១នាទី និង៥៥.២៦វិនាទី ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ ។
ដោយឡែកអត្តពលិកកីឡាហែលទឹកទាំង ២រូប ក៏មិនខុសពី ប៊ុនថន ដែរ ដោយសុទ្ធតែធ្លាក់ក្នុងវគ្គជម្រុះក្នុងនោះ កីឡាករ អង់ត្វ័ន បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅទឹកដីកំណើតរបស់ខ្លួន ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនាទី លើវិញ្ញាសា ១០០ម៉ែត្រហែលរបៀបសេរី គ្រាដែលកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុង Heat 6 ដោយប្រើថិរវេលា ២៩.៩០វិនាទី លើវិញ្ញាសាហែលសេរី ៥០ម៉ែត្រ ហើយក៏មិនអាចបំបែកកំណត់ត្រាស៊ីហ្គេម ឆ្នាំ២០២៥ ដែលនាងធ្លាប់ធ្វើបានត្រឹម ២៦.៤១វិនាទីផងដែរ ។
គួរដឹងថា អូឡាំពិកប៉ារីស ឆ្នាំ២០២៤ កម្ពុជា បានបញ្ជូនអត្តពលិក ៣រូបប៉ុណ្ណោះចូលរួមប្រកួត ក្នុងនាមអត្តពលិកទទួលបានសិទ្ធពិសេស ក្រោមការពិនិត្យ និងជ្រើសរើសដ៏តឹងរឹងរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងសហព័ន្ធកីឡាអន្ដរជាតិសាមី ក្នុងនាមប្រភេទកីឡាចាំបាច់ បន្ទាប់ពីប្រភេទកីឡាផ្សេងៗ មិនបានជាប់ក្នុងការប្រកួតជម្រុះ ។ យ៉ាងណាមិញការចូលរួមនេះ គឺជាស្មារតីអូឡាំពិកមួយ ដែលបណ្ដាប្រទេសសមាជិក IOC ត្រូវចូលរួម ដើម្បីជាការអបអរសាទរព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ៕

អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧