ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់អត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមកបើកដំណើរការនៅកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការ បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមួយនេះមកបើកដំណើរការនៅកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមសម្ដេចជាអតីតនិស្សិតបានសិក្សានៅចក្រភពអង់គ្លេស សម្ដេចអាចមើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យ ដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត មកបើកដំណើរការនៅប្រទេសកម្ពុជា។
ក្នុងនោះមាន៖ ទី១ វត្តមានសាកលវិទ្យាល័យនេះបង្ហាញពីគុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរថាអាចចូលរៀនបាន។ ទី២ ជាការទទួលស្គាល់ស្ថិរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្ដានុពលកំណើនតទៅអនាគតរបស់កម្ពុជា។ ទី៣ វត្តមានរបស់សាកលវិទ្យាល័យនេះនឹងក្លាយជាកាតាលីករ ជំរុញការប្រកួតប្រជែងជំរុញគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងទី៤ សាកលវិទ្យាល័យនេះអាចជួយកម្ពុជាក្នុងការបំពេញលំហូរចេញ និងធនធានខួរក្បាលតាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅកម្ពុជាផ្ទាល់តែម្ដង។
សូមជម្រាបថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) មានអាយុជាង ១៥០ ឆ្នាំរបស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ សាកលវិទ្យាល័យនេះ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០។ សាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេសដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស៕អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧