ព័ត៌មាន
សម្ដេចធិបតី៖ ការបើកសាខាសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជា បានរួមចំណែកលើកស្ទួយទំនាក់ទំនងប្រទេសទាំងពីរ
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបើកសាខាសាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេសនៅកម្ពុជា គឺបានរួមចំណែកលើកស្ទួយទំនាក់ទំនងរបស់ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅប្រទេសមានចំណូលកម្រិតខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សម្ដេចបន្តថា ដើម្បីឈានទៅដល់គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន រហូតមកដល់អាណត្តិទី៧នេះ បានចាត់ទុកគ្រឹះស្ថានសិក្សា និងឧត្តមសិក្សា វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបាន។
សម្ដេចធិបតីបន្តថា ស្ថាប័នគ្រឹះស្ថានឧត្តមសិក្សា ដ៏ល្បីរបស់ចក្រភពអង់គ្លេសដែលទើបបើកដំណើរការនៅកម្ពុជានេះ គឺមានតម្លៃបន្ថែមទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គម សេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដែលផ្អែកលើចំណេះដឹង និងជំនាញ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការវិនិយោគរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) នៅកម្ពុជា ក៏ជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដែលមានសក្ដានុពលយូរអង្វែង រវាងកម្ពុជា និងអង់គ្លេស។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនេះសហការឱ្យបានជិតស្និទ្ធជាមួយបណ្ដាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ជាមួយការអប់រំ និងទីផ្សារការងារ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដើម្បីទទួលបានការគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលសហគ្រិនភាព ឈានទៅចូលរួមបង្កើតការងារជាក់ស្ដែងនៅកម្ពុជា៕
អត្ថបទ៖វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧