ព័ត៌មាន
ក្រសួងការបរទេស រៀបចំពិធីបង្ហូតទង់អាស៊ានអបអរសាទរ ខួបលើកទី៥៧ នៃការបង្កើតអាស៊ាន
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រារព្ធទិវាអាស៊ានលើកទី៥៧ ជាមួយបណ្ដាទូតបរទេសនានាប្រចាំនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតរបស់បណ្ដាប្រទេសនានាប្រចាំកម្ពុជា។
នាងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីការដឹកនាំ និងគោលការណ៍នៃប្រទេសរបស់បណ្ដាសមាជិកអាស៊ានមិនដូចគ្នា ប៉ុន្តែគោលការណ៍របស់អាស៊ានទាំងអស់គ្នា គឺត្រូវជួយគ្នាទៅវិញទៅមក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ានឆ្នាំ១៩៩៩ កម្ពុជាបានរួមចំណែកក្នុងការដាក់ចេញនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ឯកឧត្តម បញ្ជាក់ថា កម្ពុជាបានបំពេញតួនាទីក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងមកនេះរាប់តាំងពីឆ្នាំ២០០២ មករហូតដល់ឆ្នាំ២០២២។ លើសពីនេះកម្ពុជាក្នុងនាមជាសមាជិកអាស៊ាន មានការទទួលខុសត្រូវខ្ពស់ចំពោះការគោរពលើគោលការណ៍របស់អាស៊ានក្នុងការពង្រឹងសន្តិសុខ វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍ៕






អត្ថបទ សេក ឧត្តម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧