ព័ត៌មាន
ឯកឧត្តម លីធុជ ៖ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ផ្តល់ទំនុកចិត្តដល់អ្នកដោះមីន អាចធ្វើការដោយគ្មានការភ័យខ្លាចនោះឡើយ
ភ្នំពេញ ៖ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺជាអំណាចនៃការផ្លាស់ប្តូរ និងបានបង្កើតបរិយាកាសមួយក្នុងការកសាងសហគម ន៍ឡើងវិញ ហើយអ្នកដោះមីនអាចធ្វើការដោយគ្មានការ ភ័យខ្លាច ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស៖ ជោគជ័យបញ្ហាប្រឈម និងឱកាស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំឡើងដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក្រោមកិច្ចសហការជា មួយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈវិស័យនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិ ភាព និងស្ថិរភាពយូរអង្វែងដល់ប្រទេសជាតិ ព្រោះបើគ្មានកត្តាសំខាន់ទាំងពីរនេះទេ វឌ្ឍនភាពដែលយើងបានធ្វើនៅ ក្នុងវិស័យសកម្មភាពមីននឹងមិនអាចទៅរួចនោះទេ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ជាមួយភាពជោគជ័យក្នុងវិស័យមីន កម្ពុជា មានកិត្តិយសដែលបានចូលកាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបន្តរក្សានូវស្មារតី និងគោលបំណងនៃអនុសញ្ញាក្នុងការរួមចំណែកជំរុញគោលដៅរួមនៃពិភពលោកគ្មានការគំរាមពីមីនប្រឆាំងមនុស្ស ក្នុងនោះការជំរុញធ្វើសកលភាវូបនីយកម្មនៃអនុ សញ្ញាគឺចាំបាច់សម្រាប់ពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សកលភាវូប នីយកម្មនៃអនុសញ្ញានេះ នឹងមិនមានអ្វីកើតឡើងឡើយ ប្រ សិនបើគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបង្ហាញនូវការ ណែ នាំពិសេសក្នុងការលើកកម្ពស់គោលការណ៍នៃអនុសញ្ញាទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលក្នុងនោះវិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីន។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ចំពោះការលះបង់ឥតឈប់ឈរក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការគាំទ្រអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលអនុសញ្ញានេះតំណាងឱ្យសមិទ្ធផលសំខាន់មួយក្នុងការ ស្វែងរកសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលក្នុងនោះអង្គភាព ISU គឺជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យគោលដៅរបស់អនុសញ្ញាទទួលជោគជ័យ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក Paht Tanat ta nawin ប្រធានផ្នែកប្រតិបត្តិការ ICRC , លោក Juan Carlos Ruan នាយក ISU, តំណាងស្ថានទូតនិងក្រសួងការបរទេសឡាវ ជប៉ុន ចិន ថៃ ម៉ាឡេស៊ី និងហ្វីលីពីន និងតំណាង ICRC ប្រចាំប្រទេសថៃ ចិន និងកម្ពុជា៕
អត្ថបទ ៖ ភារម្យ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
