ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំបង្កើនធនធានមនុស្សក្នុងដំណើរឆ្ពោះទៅឆ្នាំ២០៥០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់អំពីការខិតខំជំរុញ បង្កើនធនធានមនុស្ស ដែលជាស្នូលនៃដំណើរឆ្ពោះទៅរកសម្រេចចក្ខុវិស័យឆ្នាំង២០៥០ នៃគោលនយោ បាយរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យ លើកដំបូងរបស់ចក្រភពអង់គ្លេសលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះធនធានមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័ន ឧត្តមសិក្សា គឺជាដៃគូសំខាន់ដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល បើនិយាយជារួម និងដោយឡែក ស្ថាប័នឧត្តមសិក្សារបស់អង់គ្លេសថ្មីមួយនេះ ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួនទាក់ទងទៅនឹងការចូល រួមចែករំលែកបទពិសោធន៍របស់អង់គ្លេសនៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿន ដែលផ្អែកលើចំណេះដឹង និងជំនាញ ៕



អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧